ខេត្តបន្ទាយមានជ័យបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ.១៩ ដល់ក្មេងចាប់ពីអាយុ១២ឆ្នាំមដល់ ១៧ឆ្នាំ


ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២៣ សីហា ២០២១ ឯកឧត្តម អ៊ុំ​ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ហ៊ឹល​ រ៉ាយ៉ា អភិបាលលក្រុងសិរីសោភ័ណ បានអញ្ចើញចបើកការចាក់ វ៉ាក់សាំងជូនកុមារនិងយុវវ័យអាយុចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ នៅក្នុងបរិវេណ​មណ្ឌល​សុខភាព​អូរអំបិល​ ស្ថិត​នៅភូមិ​ អូរអំបិល​ សង្កាត់​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ​។


លោក​ វិជ្ជបណ្ឌិត ​ឡេ​ ច័ន្ទ​សង្វាត ​ប្រធាន​មន្ទីរសុខាភិបាលបានអះ​អាងថា៖ មន្ត្រីប្រចាំការចាក់វ៉ាក់សាំង​កូវីដ.១៩ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ.១៩ ដល់ក្មេងចាប់ពីអាយុ១២ឆ្នាំដល់ ១៨ឆ្នាំ ព្រោះជម្ងឺ Delta កំពុងរាតត្បាតក្នុងសហគមន៍យ៉ាងខ្លាំងហើយវ៉ាក់សាំងដែលចាក់​ជូន​កុមារ​អាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ នេះគឺជាវ៉ាក់សាំង​ស៊ីណូវ៉ាក់​របស់​សាធារណរដ្ឋ​ចិន ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​គឺ​មាន​ប្រសិទ្ធភាព​សឹង​តែ ១០០ភាគរយ លើកុមារ​ហើយការចាក់ថ្នាំនេះដែរមានរយៈពេល ១២ថ្ងៃ ចាប់ចាក់ ពីថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ចាក់នៅតាមមណ្ឌលសុខភាពនៅជិតផ្ទះរបស់លោកអ្នក។


លោកវេជ្ជបណ្ឌិត ឡេ​ ច័ន្ទសង្វាត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា៖ ចំពោះវ៉ាក់សាំងស៊ីណូវ៉ាក់​ដែលជ្រើសរើស​យកមកចាក់​ជូន​កុមារ​ចាប់ពី ១២ ដល់​ក្រោម ១៧ឆ្នាំនេះ គឺមានក្រុមអ្នក​បច្ចេកទេស​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់បង្ហាញថា​វ៉ាក់សាំងស៊ីណូវ៉ាក់មានផលរំខាន ឬប៉ះពាល់អីធ្ងន់ធ្ងរទៅដល់​សុខភាព​កុមារ​អាយុពី ១២ឆ្នាំដល់ក្រោម ១៧ឆ្នាំឡើយ ផ្ទុយទៅវិញវ៉ាក់សាំង​បាន​ផ្ដល់​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ក្រុម​កុមារចាប់ពីអាយុ១២ឆ្នាំ ដល់ ១៨ឆ្នាំ នេះ ដោយសារ​វ៉ាក់សាំង​និងមានប្រសិទ្ធភាពរហូត​ដល់ ៩៨ ភាគរយ​​ឯណោះ។


ឯកឧត្តម អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា​ វ៉ាក់សាំង​ដែលកម្ពុជាកំពុង​ប្រើប្រាស់សម្រាប់​កុមារ​អាយុពី ១២ឆ្នាំទៅក្រោម ១៨ឆ្នាំនេះ ក៏ជាវ៉ាក់សាំងដែល​​អង្គការសុខភាពពិភព​លោក​ទទួលស្គាល់នូវប្រសិទ្ធភាព និងគុណភាព​រួចហើយ ដោយបានដាក់​បញ្ចូល​ក្នុង​បញ្ជីប្រើប្រាស់បន្ទាន់របស់​អង្គការ​ថែមទៀត។ ដូច្នេះសូម​ អំពាវនាវ​ ដល់ឪពុក​ ម្ដាយ​ គ្រប់រូបឈប់ភ័យព្រួយ និងបារម្ភពីសុត្ថិភាពរបស់កូនៗ ទៀត​ទៅក្រោយពីបានទទួលវ៉ាក់សាំងនិងសុខភាពល្អ​ ជាទូទៅកុមារមិនមានផលប៉ះពាល់ពីវ៉ាក់សាំង ស្រដៀងមនុស្សធំ ហើយនឹងបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ថ្ងៃ។


ឯកឧត្តម​អភិបាល​ខេត្ត​ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ កុមារជាទំពាំងស្នងរបស់ប្រទេសជាតិ រាល់​វ៉ាក់សាំង​​ដែល​ចាក់​ជូន​កុមារ​ គឺ​សុទ្ធ​តែ​ជា​ផ្លូវ​ត្រួសត្រាយ​ជីវិតក្មេងៗអាច​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​តាម​បែប​គន្លងថ្មី ជាពិសេសបញ្ឈប់​ ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ និង​វីរុស​បំប្លែង​ខ្លួន​គ្រប់​ប្រភេទ ​ដែល​កំពុង​រាតត្បាត​ក្នុង​សហគមន៍កាន់តែច្រើនឡើងៗ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង