អគ្គនាយកដ្ឋាន ទាំង ៥ចំណុះឲ្យក្រសួងព័ត៌មាន ទទួលបានឧបករណ៍ធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួប និងប្រគល់អំណោយជា ឧបករណ៍ធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ជូនដល់អគ្គនាយកដ្ឋាន ទាំង ៥ចំណុះឲ្យក្រសួងព័ត៌មាន និងស្ថានីយ៍វិទ្យុជាតិ FM៩៦ ទុកសម្រាប់ប្រើប្រាស់ ជាក់ស្តែងប្រចាំថ្ងៃ។
គួរបញ្ជាក់ដែរថា ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន ១ ០០០តេស្ត និងឧបករណ៍តេស្តរហ័សរកអង្គបដិបក្ខ ( អង់ទីគ័រ ) ចំនួន ៨០តេស្ត ជាអំណោយរបស់ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទទួលបន្ទុកការងារត្រួតពិនិត្យ បច្ចេកទេស ផ្នែកផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍ បាននាំយកប្រគល់ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន កាលព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដើម្បីទុក សម្រាប់ ប្រើប្រាស់ ធ្វើតេស្ត រហ័ស ដល់មន្រ្តី ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលសង្ស័យ ឆ្លងជំងឺ កូវីដ ឬ ធ្វើតេស្ត ក្នុងវិធានការការពារ ទាំងអស់គ្នា។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បាន បញ្ជាក់ថាឧបករណ៍តេស្តរហ័ស រកមេរោគកូវីដ-១៩ និងឧបករណ៍ តេស្តរហ័សរក អង្គបដិបក្ខ( អង់ទីគ័រ ) ស្របពេលដែលក្រសួងកំពុងត្រូវការជាចាំបាច់ក្នុងការប្រើប្រាស់ ប្រចាំថ្ងៃ ហើយកន្លងមក ក្រសួងព័ត៌មាន ក៏បានទិញពីក្រសួងប្រៃសណីយ៌ និងទូរគមនាគមន៍ យកមកប្រើប្រាស់រួចដែរហើយ ។
ដូច្នេះក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើការបែងចែក ដល់បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះឲ្យក្រសួងព័ត៌មាន និងស្ថានីយ៍វិទ្យុជាតិ FM96 ដោយក្នុង ១អគ្គនាយកដ្ឋានទទួលបាន ១៥០តេស្ត ទុកសម្រាប់ប្រើប្រាស់ តាមតម្រូវការជាក់ស្តែងប្រចាំថ្ងៃ ដើម្បីនិរន្តភាពការផ្សាយ មិនឲ្យមានការអាក់ខាន ពិសេសឧបករណ៍នេះដែរ ទុកសម្រាប់តេស្ត វាគ្មិន ដែលត្រូវបានអញ្ជើញមកចូលរួមសម្ភាស៍ក្នុងស្ទីតយោផ្សាយវិទ្យុ និងទូរទស្សន៍ ក៏ដូចក្រុមការងារជួរមុខ ដែលត្រូវចុះយកព័ត៌មាន និងផលិតកម្មវិធី បទយកការណ៍ផ្សេងៗ នៅតាមទីសាធារណ: ដែលមានមនុស្សច្រើនមានហានិភ័យ ក្នុងការឆ្លងជំងឺកូវីដ-១៩ ៕ (ដោយ: ទទក) អរគុណសន្តិភាព