អង្គការសហប្រជាជាតិ ផ្លាស់ប្តូរបុគ្គលិកពីអាហ្វហ្គានីស្ថានជាថ្មីម្តងទៀត
អន្តរជាតិ៖ អង្គការសហប្រជាជាតិបានបញ្ជូនមនុស្ស ១២០នាក់ ពីទីក្រុងកាប៊ុលទៅកាន់ទីក្រុងអាល់ម៉ាទីប្រទេសកាហ្សាក់ស្ថានបន្ថែមពីលើការផ្លាស់ប្តូរបុគ្គលិកអង្គការសហប្រជា ជាតិចំនួន ១០០នាក់ កាលពីថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន Xinhua ថ្ងៃទី២៣ ខែសីហានេះ។
លោក Stephane Dujarric អ្នកនាំពាក្យអគ្គ លេខាធិការអង្គការសហប្រជា ជាតិរបស់លោក Antonio Guterres បាននិយាយថាអ្នកដំណើររួមមានបុគ្គលិកអង្គការសហប្រជាជាតិនិងសមាជិកនៃអង្គការមិនមែនរដ្ឋាភិបាលជាច្រើនដែលបម្រើ ការជាដៃគូអនុវត្តរបស់អង្គការ សហប្រជាជាតិនៅអាហ្វហ្គានី ស្ថាន។ លោកបាននិយាយថាផ្នែកមួយនៃបុគ្គលិកអង្គការ សហប្រជាជាតិដែលបានចាក ចេញពីទីក្រុងកាប៊ុលកាលពីថ្ងៃអាទិត្យ នឹងបន្តធ្វើការពីចម្ងាយនៅអាល់ម៉ាទី។
បច្ចុប្បន្ននេះអង្គការសហ ប្រជាជាតិនៅអាហ្វហ្គានីស្ថានកំពុងផ្តោតលើសុវត្ថិភាពរបស់បុគ្គលិកនិងដៃគូរាប់ពាន់នាក់របស់ខ្លួនក៏ដូចជាការផ្តល់ជំនួយមនុស្សធម៌និងជំនួយផ្សេងទៀតដល់ប្រជាជនអាហ្វហ្កានរាប់លាននាក់ដែលកំពុងត្រូវការ៕ by AKP