អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី ស្នើឲ្យគ្រប់អង្គភាពក្រោមឱវាទ ក្រសួង បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់ការទី៣ បូក២ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក

ភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងនៅក្នុងកិច្ចប្រជុំគណកម្មការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្តីពីការត្រួតពិនិត្យ តាមដានវឧ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូ២ ប្រចាំឆមាសទី១ ឆ្នាំ២០២១ តាមរយៈ Video Conference នាព្រឹកថ្ងៃច័ន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ដោយបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់គ្រប់អង្គភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កន្លងមក រហូតសម្រេចបានសមិទ្ធិផលយ៉ាងល្អ ទោះបីកម្ពុជាកំពុងស្ថិតក្នុងវិបត្តិកូវីដ ១៩ក៍ដោយ និងបានស្នើឲ្យគ្រប់អង្គភាព ក្រោមឱវាទក្រសួង បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់ការទី៣ បូក២ ដើម្បីសម្រេចតាមគោលដៅ ដែលបានគ្រោងទុក ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា នៅក្នុងត្រីមាសទី១ និងទី២ ឆ្នាំ២០២១ ការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ បូក២ “ការបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា”គិតត្រឹមត្រីមាសទី២ ការអនុវត្តចំណូលរក្សាបានក្នុងស្ថានភាពល្អ
និងអាចទុកចិត្តបាន ដែលការអនុវត្តចំណូលស្ថិតក្នុងរង្វង់+/-៥% ធៀបនឹងច្បាប់ តាមរយៈការបន្តពង្រឹងប្រសិទ្ធភាព ការគ្រប់គ្រង និងការអនុវត្តផែនការប្រមូលចំណូល ពិសេស ការខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាព ដូចមានចែងក្នុងយុទ្ធសាស្ត្រគៀងគរចំណូល។ រីឯការអនុវត្តចំណាយ យឺតជាងផែនការបន្តិចក្តី តែស្ថិតក្នុងស្ថានភាពដែកអាចសម្រេចបានតាមគោលដៅផែនការឆ្នាំ។

ទន្ទឹមនេះដំណើរការនៃការអនុវត្តថវិកា ចាប់ផ្តើមកែលម្អតាមរយៈការសិក្សានិងដាក់ចេញផែនការសកម្មភាព សម្រាប់ដោះស្រាយចំណាយកកស្ទះ។ ពង្រីការទូទាត់ចំណាយថវិកាជាតិ តាម E-Trensfer, ការរៀបគោលការណ៏ណែនាំហិរញ្ញវត្ថុសាធារណៈ តាមក្រសួង ស្ថាប័ន និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រ កែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈជាដើម។

ការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ” ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានពង្រឹង និងពង្រីកការអនុវត្ត តាមរយៈការបន្តដាក់ឲ្យ អនុវត្តនីតិវិធី អនុវត្តការងារថ្មីតាម ក្រសួង-ស្ថាប័ន , ការពង្រីកមុខងារបន្ថែមថ្មីក្នុងប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានពិសេស ការពង្រីការអនុវត្តគំរោងបច្ចេកវិទ្យាព័ត៌មាន ដល់រដ្ឋបាលរាជធានី ខេត្ត ទាំង ២៥។ កម្រិតអនុលោមភាពនៃរបាយការណ៏IPSAS Cash Basis ត្រូវបានកែលម្អ។ ទន្ទឹមនេះ, លិខិតបទដ្ឋាន សម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងប័ណ្ណកម្មសិទ្ធ ទ្រព្យសម្បត្តិរដ្ឋ បាននឹងកំពុងរៀបចំជាបន្តបន្ទាប់។ ” ការពង្រឹងប្រសិទ្ធភាព នៃការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ” ក្របខណ្ឌថវិកា រយៈពេលមធ្យម ឆ្នាំ២០២២ ដោយមានពិតានតាមវិស័យ តាមក្រសួង ស្ថាប័ន, ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២២ ត្រូវបានរៀបចំ ក្នុងសេចក្តីព្រាងច្បាច់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ រីឯ ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៣-២០២៥ គ្រោងនឹងដាក់ឆ្លងក្នុងកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រី នៅឆ្នាំ២០២២។

ឯកសារទាំងអស់នេះ នឹងបង្កលក្ខណៈងាយស្រួល ដល់ក្រសួងស្ថាប័ន ក្នុងការរៀបចំថវិកា ដោយមានការកំណត់តាមក្រសួង ស្ថាប័ន តាមវិស័យ, ការធ្វើសមាហរណកម្មថវិកាចរន្ត និងវិនិយោគ។ ជាមួយគ្នានេះ, ការគ្រប់គ្រងគម្រោងវិនិយោគ បាននឹងកំពុង កែលម្អតាមរយៈការរៀបចំយន្តការ និងលិខិត
គតិយុត្តនានា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រ។” ការបញ្ចប់ការត្រៀមខ្លួន ឆ្ពោះទៅគណនេយ្យភាពសមិទ្ធិកម្ម” ការរៀបចំ និងដាក់ឲ្យអនុវត្តលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធិកម្ម ជាការចាំបាច់ដែលត្រូវបញ្ចប់សម្រាប់ដាក់ឲ្យអនុវត្ត នៅឆ្នាំ២០២២ ក្នុងនោះរួមមាន៖ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី, អនុក្រឹត្យលេខ៨១និង៨២ និងក្របខណ្ឌថវិកាព័ត៌មានសមិទ្ធិកម្ម។ ជាមួយគ្នា,ប្រព័ន្ធតាមដាន និងត្រួតពិនិត្យសមិទ្ធិកម្ម ត្រូវបានរៀបចំ និងដាក់ឲ្យអនុវត្តជាបន្តបន្ទាប់។ ” ការគាំទ្រកម្មវិធីកែទម្រង់ ប្រកបដោយចីរភាព និងភាពប្រទាក់ក្រឡាគ្នា នៃការកែទម្រង់ផ្សេងទៀត” ស្ថិតក្នុងបរិការណ៏កូវីត-១៩ ការអនុវត្តការបណ្តុះបណ្តាល និងសិក្ខាសាលាផ្សព្វផ្សាយ អាចអនុវត្តបានដោយផ្នែកដោយត្រូវធ្វើតាមប្រព័ន្ធអនឡាញ រីឯ វគ្គបណ្តុះបណ្តាល ដែលតម្រូវឲ្យចុះអនុវត្តផ្ទាល់ ត្រូវបានពន្យារពេល ប៉ុន្តែមិនរងផលប៉ះពាល់ ដល់ចលនានៃការកែទម្រង់ទេ។

ជាមួយគ្នានេះ, ប្រព័ន្ធគ្រប់គ្រងសមិទ្ធិកម្ម និងគណនេយ្យភាព ត្រូវបានរៀបចំ និងដាក់ឲ្យអនុវត្តសាកល្បង ដែលគ្រោងពង្រីកដល់ក្រសួង ស្ថាប័ននៅឆ្នាំ២០២២។ គោលការណែនាំគ្រប់គ្រងផ្អែកលើលទ្ធផលដែលគ្រោងនឹងបញ្ចប់នៅត្រីមាសទី៣ នឹងចូលរួមក្នុងការរៀបចំផែនការសកម្មភាព និងសូចនករសមិទ្ធិកម្មគន្លឹះ ឲ្យកាន់តែមានច្បាស់លាស់ ៕

អត្ថបទដែលជាប់ទាក់ទង