ក្រុងព្រះសីហនុ មានភ្លៀងធ្លាក់យ៉ាងខ្លាំង កម្ពស់ទឹកភ្លៀងមានកម្រិតរហូត ២៤៩មម គិតត្រឹមម៉ោង២០និង០០នាទីយប់ ធ្វើឲ្យតំបន់ទំនាបមួយចំនួន (អូរ១ អូរ២ អូរ៣ អូរ៤ និងអូរ៥) ទទួលរងការលិចលង់



តាមព័ត៌មានទទួលបានថានៅលើផ្លូវមិត្តភាព (ផ្លូវលេខ៨០០) អូរ៥ ក្នុងភូមិ៥ សង្កាត់លេខ៤ មានមនុស្សប្រុសម្នាក់(មិនស្គាល់អត្តសញ្ញាណ)បានកំពុងជិះម៉ូតូកាត់ទឹក ក៏ត្រូវបានទឹកហូរធ្វើអោយដួលម៉ូតូ។ ទាំងមនុស្សនិងម៉ូតូត្រូវបានទឹកហូរទម្លាក់ទៅក្នុងប្រឡាយអូរ៥បាត់ខ្លួន។
ពេលនេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តចុះអន្តរាគមន៍ស្វែងរកជនរងគ្រោះ ក៏ដូចជាចុះជួយអន្តរាគមន៍នៅតាមតំបន់ទទួលរងការលិចលង់៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក