មហាសន្និបាតប្រចំាឆ្នាំ នៃអន្តរសភាអាស៊ាន លើកទី៤២ ត្រូវបានបិទបញ្ចប់ដោយ អនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន១៥
ក្រោយពីបានដំណើរការមហាសន្និបាតរយៈពេលបីថ្ងៃមកនេះ មហាសន្និបាតប្រចំាឆ្នាំ នៃអន្តរសភាអាស៊ាន ហៅកាត់ថា AIPA លើកទី៤២ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ ក្រោមមូលបទស្តីពី “ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥” បានបិទបញ្ចប់ដោយជោគជ័យ ដោយបានអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន១៥។