រកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៤១១នាក់ និងមានជាសះស្បេីយ ៣០៦នាក់
រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៤១១នាក់ ឆ្លងសហគមន៌ ៣២៦នាក់ នាំចូល ៨៥នាក់ មានអ្នកជាសះស្បេីយ ៣០៦នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩១៣៦៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៨៧២៩៩នាក់ និងស្លាប់ថ្មី ១៧នាក់ សរុបស្លាប់ ១៨៥៨នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២០៨០៤០២ ស្មេីនឹង ១២៣១០០ ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
