ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឧបត្ថម្ភថវិការពីរលានរៀសជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សសយក បំពេញបេសកកម្មចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
នៅរសៀលថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ តាមរយៈក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្បែងខ្ពស់ ដឹកនាំដោយឯកឧត្តម យឺន សូផល អនុប្រធានទី១ ក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានក្រុមការងារ បាននាំយកអំណោយជាថវិកាចំនួន ២ ០០០ ០០០រៀល របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ ទៅប្រគល់ជូនគណបក្សប្រជាជនកម្ពុជាឃុំត្បែងខ្ពស់ ដើម្បីឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមកបំពេញបេសកកម្មចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅសាលាអនុវិទ្យាល័យត្បែងខ្ពស់ ភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕ អរគុណសន្តិភាព