Detail Top Banner

ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៩,៦៤៩,០៩៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២១៨,៧៥១នាក់

គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៩,៦៤៩,០៩៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២១៨,៧៥១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,០៦៦,៤០៤នាក់ (ស្លាប់ ១៣១,៣៧២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៩៣៥,៧០០នាក់ (ស្លាប់ ៣៣,០០៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៦៨៥,៥១០នាក់ (ស្លាប់ ១៥,៨០២នាក់)
* ថៃ ឆ្លងចំនួន ១,១៧៤,០៩១នាក់ (ស្លាប់ ១១,១៤៣នាក់)
* វៀតណាម ឆ្លងចំនួន ៤២២ ,៤៦៩នាក់ (ស្លាប់ ១០,៤០៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៨៩,១៣៤នាក់ (ស្លាប់ ១៥,០៧៧នាក់)
* កម្ពុជា ឆ្លងចំនួន ៩១,៧៧០នាក់ (ស្លាប់ ១,៨៧០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៧,១៧១នាក់ (ស្លាប់ ៥៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៤,៤៦៦នាក់ (ស្លាប់ ១២នាក់)
* ព្រុយណេ ឆ្លងចំនួន ២,៣៨០នាក់ (ស្លាប់ ៧នាក់)៕

អត្ថបទដែលជាប់ទាក់ទង