ក្រុមការងារ សម្តេចក្រឡាហោមមនុស្សធម៌ បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋ ៥៤គ្រួសារ​

ខេត្តបាត់ដំបង៖ ប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង កាលពីថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ក្រុមក្រឡាហោមមនុស្សធម៌ បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនមណ្ឌលចត្តាឡីស័កចំនួន៣ ក្នុងស្រុកបរបេល និងប្រជាពលរដ្ឋចំនួន៥៤គ្រួសារ។
ក្រុមការងារ ក្រឡាហោមមនុស្សធម៌ ដែលបាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋទាំង៥៤គ្រួសារ​ នាឱកាសនោះ ដឹកនាំ ឯកឧត្តម ខាន់ មាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងឯកឧត្តម ព្រួញ រិទ្ធថា។ ចំណែកប្រជាពលរដ្ឋទាំង៥៤គ្រួសារនោះ បានអញ្ជើញមកពីឃុំចំនួន៥ ក្នុងស្រុកបរវេល ខេត្តបាត់ដំបង។
អំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សា ខន ស ខេង ដែលបានផ្ដល់ជូននោះ រួមមាន​៖​ អង្ករ មី ត្រីខ ទឹកស៊ីអុីវ ទឹកត្រី ទឹកសុទ្ធ អាហារសម្រន់អាល់កុល និងម៉ាស់។
នាឱកាសផ្ដល់អំណោយនោះឯកឧត្តម ខាន់ មាណេរ ក៏បានជម្រាបជូននូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចក្រឡាហោម និងលោកជំទាវ ចំពោះប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ព្រមទាំងបានថ្លែងអំណរគុណជូនក្រុមគ្រូពេទ្យដែលបានខិតខំព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង