ឯកឧត្ដម សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ទទួលអំណោយឧបត្ថម្ភពី ឯកឧត្ដម ឧត្ដមសេនីយឯក ឡាំង អូណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ព្រមទាំង សមាជិក សមាជិកា ក្រុមការងារលេខាធិការដ្ឋានបានទទួលយកអំណោយឧបត្ថម្ភពី ឯកឧត្ដម ឧត្ដមសេនីយឯក ឡាំង អូណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ដែលអំណោយឧបត្ថម្ភរួមមាន ម៉ាស៊ីនវាសកម្ដៅ ចំនួន ១០គ្រឿង និងជេលលាងដៃចំនួន ១០០ដប។
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្ដម អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ដែលបាននាំយកអំណោយឧបត្ថម្ភទាំងនេះជូនដល់ ស.ស.យ.ក.ខេត្ត ដើម្បីជាកិច្ចរួមចំណែកក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩(Covid-19) ក្នុងខេត្តសៀមរាប នេះពិតជាមានតម្លៃក្នុងក្របខណ្ឌមនុស្សធម៌ និងសាមគ្គីធម៌ដែលមិនអាចកាត់ថ្លៃបាន។
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានកោតសរសើរ និងសូមប្រសិទ្ធពរជ័យ បវរសួស្ដី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។