មន្ត្រីរាជការសាលាខេត្តក្រចេះទាំងអស់ បានយកសំណាកធ្វើតេស្តរហ័ស រកមេរោគកូវិត.១៩

ខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញបើកការធ្វើតេស្តរហ័ស យកសំណាកជូនដល់មន្រ្តីរាជការ នៃសាលាខេត្តក្រចេះ ចំនួន ១០៤នាក់ ដើម្បីពង្រឹងការងារផ្ទៃក្នុង និងមានទំនុកចិត្តមិនខ្លាចគ្នា និងកាន់តែងាយស្រួលធ្វើការងារបម្រើ ជូនសេវាសាធារណៈជូនប្រជាពរដ្ឋ ក្នុងបរិបទកូវីដ-១៩ នៅក្នុងបរិវេណសាលាខេត្ត នាថ្ងៃព្រឹកទី៣០ ខែសីហា ឆ្នាំ២០២១ ។


នៅក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បានចូលរួមការធ្វើតេស្ត យកសំណាកផងដែរ ។ ឯកឧត្តម វ៉ា ថន មានប្រសាសន៍ថា÷ ការធ្វើតេស្តនេះមានរយះពេល១ថ្ងៃ ហើយសូមកុំអោយមានភាពភ័យខ្លាច ព្រោះថាការធ្វើតេស្តនេះ មិនមានការឈឺចាប់ទេ និងដើម្បីជាការបញ្ចៀសការសង្ស័យគ្នា ហើយអោយបានដឹងពីសុខភាពរបស់យើងផងដែរ ទោះបីជាបានការចាក់វ៉ាក់សាំង ការពារបង្ការគ្រប់ដូសក៏ដោយ យើងត្រូវតែបន្តអនុវត្តនូវវិធានការ “៣ការពារ ៣កុំ” របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាប្រមុខរាជរដ្ឋាភិបាល សម្ដេចតែងតែបានយកចិត្តទុកដាក់ខ្ពស់គិតគូអំពីសុខភាព និងក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈដោយមិនខ្លាចការនឿយហត់ ក្នុងការងារ ការទប់ស្កាត់ការរីករាលដាលនៃការឆ្លង់ជំងឺកូវីដ-១៩ ។


សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តក្រចេះមានករណីអ្នកឆ្លងជម្ងឺកូវិតសរុបចំនួន ៧៣០នាក់ អ្នកជាសះស្បើយ ចំនួន ៥១៧នាក់ ករណីស្លាប់ ចំនួន ៩នាក់ ចំពោះការធ្វើតេស្តរហ័ស យកសំណាកជូនដល់មន្រ្តីរាជការ នៃសាលាខេត្តក្រចេះ នាពេលមានចំនួន ១០៤នាក់ ជាលទ្ធផលគឺ អវិជ្ជមានទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង