លោក ជា ច័ន្ទសុផល ហៅលោក(ឪគង់នៅ)និងលោកស្រី ចេងហ៊ាង ស៊ូលាង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលី នៅវិទ្យាល័យ ហ៊ុន សែន សំពៅពូន
ខេត្តកណ្តាល៖ លោក ជា ចាន់សុផល ហៅលោក(ឪគង់នៅ) ប្រធានសមាគមអ្នកគាំពារសុខភាពពលរដ្ឋកម្ពុជា នឹងជាជំនួយការឯកឧត្តម ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកស្រី អញ្ជើញជាអធិបតី និងមានការអញ្ជើញចូលរួមក្រុមប្រឹក្សាអប់រំស្រុក សមាជិកសមាជិកាក្រុមការងារសមាគមអ្នកគាំពារសុខភាពពលរដ្ឋកម្ពុជា នាយកសាលា លោកគ្រូអ្នកគ្រូមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក្នុងស្រុកនៅវិទ្យាល័យហ៊ុនសែនសំពៅពូន ស្ថិតនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល នាព្រឹកថ្ងៃច័ន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មានរៀបចំពិធីក្រុងពាលី ដើម្បីកសាងខ្លោងទ្វារវិទ្យាល័យហ៊ុន សែន សំពៅពូន ពង្រីកទំហ៊ំ និងប្ដូរទៅជា វិទ្យាល័យ (សម្ដេចតេជោ ហ៊ុន សែន សំពៅពូន) នឹងសាលារៀនមួយខ្នងកម្ពស់ពីជាន់ បណ្ដោយ ៤០ម៉ែត្រ មាន ១០បន្ទប់ ។
ក្នុងនេះដែរ លោក ជា ច័ន្ទ សុផល និងភរិយា លោកស្រី ចេងហ៊ាង ស៊ូលាង បានចំណាយធនធានផ្ទាល់ខ្លួន ព្រោះលោកបានគិតថា ទោះបីជាខ្លូនលោកចាស់ហើយក៏ដោយ ក៏ត្រូវតែជួយការពារ និងកសាងប្រទេសជាតិដើម្បីប្រយោជន៍រួម សន្សំផលបុណ្យទៅកាន់ថ្ងៃអនាគត ដូចជាកន្លងមកជួយកសាងសមិទ្ធិផលនានាក្នុងព្រះពុទ្ធសាសនា មានផ្លូវលំភក់ផុងក្នុងមូលដ្ឋានចំណាយថវិកាផ្ទាល់ខ្លួន ដោយបានគិតថា ត្រូវតែធ្វើអំពើល្អ ស្មោះត្រង់ ។
គួរបញ្ជាក់ផងដែរ លោក ជា ច័ន្ធសុផល លោកជាតីតកងទ័ពជាតិ ៤ជំនាន់ នឹងជាជំនួយការ ឯកឧត្តម ប៉ែន អ៊ាន ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកបានបញ្ចប់ កម្រិតវប្បធម៍សិក្សាថ្នាក់ទី២ទំនើប នៅវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញ លោកបន្តលើកឡើងក្នុងការចូលរួមការពារ កសាងសមិទ្ធផលនានារហូតមកដល់ពេលនេះ សម្រាប់បន្សល់ទុកជូនកូនខ្មែរជំនាន់ក្រោយៗហើយនិងសូមផ្ដាំផ្ញើដល់យុវជនជាទំពាំងស្នងឫស្សី ឲ្យកូនខ្មែរប្រុសស្រីត្រូវស្មោះត្រង់ សាងតែអំពើល្អ ធ្វើមនុស្សធម៌ សាមគ្គីគ្នា ដើម្បីបម្រើការងារ ក្នុងការការពារ កសាងជាតិខ្មែរអច្ឆរិយឲ្យបានរុងរឿង និងសាមគ្គីគ្នាថែរក្សាសន្តិភាពឲ្យបាន មានសន្តិភាព មានការកសាងនិងអភិវឌ្ឍន៍ បន្ទាប់ពីបញ្ចប់នៃកម្មវិធីក្រុងពាលី ក៏មានការរៀបចំទទួលអាហារសាមគ្គីមហាសន្តិភាពផងដែរ។
ដោយឡែកបន្ទាប់ពីទទួលទានអាហារសាមគ្គឺរួច សមាជិកសមាជិការក៏បានអញ្ជើញទៅទស្សនៈកិច្ច
នៅតំបន់អភិវឌ្ឍន៍មជ្ឈមណ្ឌលតេជោ ហ៊ុន សែន សន្តិភាព គាំពារព្យាបាលចាស់ជរានិងកសិឧស្សាហកម្មទេសចរណ៍ធម្មជាតិ ភូមិ ១ ផលិតផល ១ ដែលស្ថិតនៅភូមិ ពោធិ៍បាន ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល៕