ជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា ថៃ នៅស្រុកម៉ាឡៃ ដំបូងប៉ះពាល់ ១០០គ្រូសារ និងកងកម្លាំងនៅ២ឃុំ


ខេត្តបន្ទាយមានជ័យ៖ ភ្លៀងធ្លាក់ខ្លាំងពីយប់ បង្កជំនន់ផ្លេកបន្ទោរនៅអូរព្រំដែនកម្ពុជា.ថៃ ក្នុងពេលដំបូងៗ ជំនន់បានបង្កលិចលង់នៅតំបន់ទំនាបជាប់អូរព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រឃំបឹងបេង និងឃុំម៉ាឡៃ
ក្នុងនោះចំពោះពលរដ្ឋ នៅឃុំបឹងបេងប៉ះពាល់ប្រមាណ ៥០គ្រួសារ/ខ្នងផ្ទះ ឃុំម៉ាឡៃ ប៉ះពាល់ប្រមាណ ៦០គ្រួសារ ខ្នងផ្ទះ ។


នេះមិនរាប់បញ្ចូលការវឥប៉ះពាល់ដល់បន្ទាយ បញ្ជាការដ្ឋាននៃកងកម្លាំងទ្រោលការងារពលករនាព្រំដែននៃកងពលលេខ៥១ យោធាខេត្តនិងស្រុក នគរបាលការពារព្រំដែនវរលេខ៨១៥និងនគរបាលប៉ុស្តិ៍រដ្ឋបាល ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនផងទេ ។


នេះបើតាមលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃប្រាប់នៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ លោកបន្តថា ជំនន់ទឹកភ្លៀងនេះ ក៏ស្រកចុះបណ្តើរៗ ហើយស្រុងចុះទៅតាមអូរព្រំដែននៃភូមិសាស្ត្រឃុំអូរសំព័រ អូរស្រឡៅ និងទួលពង្រ។


លោក ស្វាយ ជា ក្នុងពេលដឹកនាំមន្ត្រីរាជការ កងកម្លាំងនិងអ្នកពាក់ព័ន្ធបានចេញទ្រោលស្ថានការណ៍គ្រាអាសន្ននិងត្រួតពិនិត្យ បង្ការ សង្ក្រោះគ្រោះធ្មជាតិនេះ បានបញ្ជាក់ថា មកទល់ពេលនេះ មិនមានពលរដ្ឋឬ កងកម្លាំងណារងគ្រោះដោយលង់ទឹកឡើយ ។


ឯទំហំខូចខាត ក៏មិនទាន់បាយតម្លៃបានដែរ គឺទាល់តែរងចាំពិនិត្យ២ ទៅ៣ថ្ងៃទៀត ទោះយ៉ាងណា ទឹកបានស្រក ហើយក៏មិនមានភ្លៀងធ្លាក់ខ្លាំងជាបន្តដែរ ។


សូមរំលឹកថា កាលពីយប់ថ្ងៃទី៣១ខែសីហា មានភ្លៀងបាក់មេឃនៅភូមិសាស្ត្រស្រុកនិងនៅខាងទឹកដីថៃ ទឹកមួយចំនួនបានហូរស្រុងចុះមកទីទំនាបនិងអូរព្រំដែនហើយ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីកងកម្លាំងត្រូវមានមានការប្រុងប្រយ័ត្នខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង