តុលាការកំពូលសិង្ហបុរីកាត់ក្ដីឱ្យលោកនាយករដ្ឋមន្រ្តី Lee Hsien Loong ឈ្នះក្នុងបណ្ដឹងបរិហារកេរ្តិ៍ទទួលបានសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ២១ម៉ឺនដុល្លារសិង្ហបុរី ពីការប្រឆាំងនឹងលោក Terry Xu និពន្ធនាយកគេហទំព័រសង្គមនយោបាយ

នៅខែសីហា ២០១៩ TOC បានផ្សាយអត្ថបទសរសេរដោយលោកស្រី Rubaashini អំពីជម្លោះរបស់លោក Lee ជាមួយលោកវេជ្ជបណ្ឌិត Lee Wei Ling និងលោក Lee Hsien Yang ទាក់ទងនឹងទំនាស់មរតកក្រោមចំណងជើងថា “ភរិយារបស់លោកនាយករដ្ឋមន្ត្រីលោកស្រី Ho Ching ចែករំលែកអំពីការកាត់ផ្តាច់ទំនាក់ទំនងជាមួយសមាជិកគ្រួសារយ៉ាងចំឡែក”។

ចៅក្រមលោក Audrey Lim រកឃើញអត្ថបទនេះថាការបរិហារកេរ្តិ៍នេះ មិនគ្រាន់តែវាយប្រហារទៅលើសុចរិតភាព ចរិតលក្ខណៈ និងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្រ្តីប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សិទ្ធិអំណាចរបស់លោកក្នុងការដឹកនាំសិង្ហបុរី។ប្រភព៖ CNA (AMS)

អត្ថបទដែលជាប់ទាក់ទង