កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ ក្រុមប្រឹក្សា ជាមួយ រដ្ឋបាលខេត្តតាកែវ

ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១
ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ ជាមួយរដ្ឋបាលខេត្ត ក្រោមការអញ្ជើញចូលរួមដោយ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំង លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ និង លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យច្រកចេញចូលតែមួយ លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត លោកនាយក នាយករង ទីចាត់ការផែនការវិនិយោគខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើន ។
សូមបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈដូចជា ៖
១- ការពិនិត្យកូរ៉ុមក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមប្រជុំ (លេខាធិការរាយការណ៍ពីកូរ៉ុមចូលរួម)
២- ឯកឧត្ដមប្រធានក្រុប្រឹក្សាខេត្ត មានមតិបើកកិច្ចប្រជុំសាមញ្ញលើកទី២៧
៣- ពិនិត្យ និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី២៦
៤- ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ
៥- ប្រកាសពេលវេលានៃកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ៕

អត្ថបទដែលជាប់ទាក់ទង