ខេត្តក្រចេះ បន្តរកឃើញអ្នកជំងឺកូវីដ ១០នាក់ និងអ្នកជាសះស្បើយ ៣៥នាក់

រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១០នាក់បន្ថែមទៀត និងអ្នកជាសះស្បើយចំនួន ៣៥នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក្រចេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានទាំង១០នាក់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត៖

អត្ថបទដែលជាប់ទាក់ទង