រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៤២២នាក់ មានអ្នកជាសះស្បេីយ ៣៧៦នាក់
រហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៤២២នាក់ ឆ្លងសហគមន៌ ២៨៤នាក់ នាំចូល ១៣៨នាក់ មានអ្នកជាសះស្បេីយ ៣៧៦នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩៤៨៣៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩០២៧៣នាក់ និងស្លាប់ថ្មី ១៣នាក់ សរុបស្លាប់ ១៩៥០នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២១៣១៥១៧ ស្មេីនឹង ១២៦១២៥ ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
