ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោចុះយកសំណាកអាជីវករផ្សារជម្ពូវ័នលេីកទី២ មនុស្សចំនួន៩៧នាក់ ជាលទ្ធផលអវិជ្ជមាន

ភ្នំពេញ៖ កាលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដ-១៩ បានចុះ​យកសំណាកជាលើកទី២ ដល់បងប្អូនអាជីវករលក់ដូរនៅផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែន​ជ័យ​ រាជធានីភ្នំពេញ​ជាលេីកទី២​ មានមនុស្សចំនួន៩៧នាក់ ជាលទ្ធផលអវិជ្ជមាន។
អាជ្ញាធរបានឱ្យដឹងថា​ កាលពីថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ប្រឆាំង​កូវីដ-១៩ បានចុះយកសំណាកបងប្អូនអាជីវករលក់ដូរនៅផ្សារជម្ពូវ័នមានមនុស្សចំនួន១១៤នាក់ជាលទ្ធផល​រក​ឃេីញអ្នកវិជ្ជមាន​កូវីដ-១៩ម្នាក់ភេទស្រី​ ជាអ្នកលក់ពោត។ រហូតមកដល់ព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២១នេះទេីបក្រុមគ្រូពេទ្យចុះយកសំណាកជាលេីកទី២​មានមនុស្សចំនួន៩៧នាក់ ជាលទ្ធផលអវិជ្ជមានទាំងអស់។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើ សូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែកដើម្បីសុវត្ថិភាព និងសូមយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕
អត្ថបទដែលជាប់ទាក់ទង