Detail Top Banner

ឃាត់ខ្លួនជនសង្ស័យភេទទី៣​ម្នាក់ភ្ជង់ប្លន់លុយពីជនជាតិ​ចិន ក្នុងចំណោមបក្ខពួក៤នាក់

ភ្នំពេញ៖ ជនសង្ស័យជាភេទទី៣ម្នាក់ ក្នុងចំណោមបក្ខពួក ៤​នាក់​ត្រូវកម្លាំងសមត្ថិច្ចឃាត់ខ្លួនបន្ទាប់ពីប្រើ​កាំបិត​ចុង​ស្រួចភ្ជង់​គំរាម​ជនជាតិ​ចិន​​ប្លន់​យក​ការ​បូ​ប​លុយ​បានសម្រេច​ហើយព្យាយាមរត់គេចខ្លួន ​ក៏​ត្រូវបាន​កម្លាំង​មូលដ្ឋាន​ឃើញ​ទាន់ ​ដេញចាប់បាន​ម្នាក់ ​និង​រត់​រួច​៣​នាក់​។​
មន្ត្រី​ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ បាន​ឲ្យ​ដឹងថា​ ការឃាត់ជនសង្ស័យបានធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១​នៅ​ចំណុចសួនច្បារមាត់ទន្លេ ផ្លូវព្រះ​ស៊ី​សុវត្ថិ​កែង​ផ្លូវ១៤៨ ​ភូមិ៥ សង្កាត់ផ្សារ កណ្ដាលទី១​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូបលុយ​ពីជនរងគ្រោះ​ជាជន​ជាតិចិន បានសម្រចដោយប្រើកាំបិតចុងស្រួច។
​​ជនសង្ស័យមានឈ្មោះ៖
ទី១- ឈ្មោះ លី គឹមឡេង ភេទ​ប្រុស (​ខ្ទើយ)​ អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះក្នុង សង្កាត់ផ្សារកណ្ដាលទី២ ​ខណ្ឌដូនពេញ មុខរបរពុំ​ពិតប្រាកដ(​ឃាត់ ខ្លួន)​។
ទី​២- ឈ្មោះ ស្រី នាង ភេទ​ស្រី ជនខ្មែរ មុខរបរនិងទីលំនៅពុំ​ពិតប្រាកដ(​គេចខ្លួន)។
-ទី៣ ឈ្មោះ ស្រី រើម ភេទ​ស្រី ជនខ្មែរ មុខរបរនិងទី លំនៅពុំ​ពិតប្រាកដ(​គេចខ្លួន)​ ។
-និង៤ ឈ្មោះ អា​ម៉ាប់ ភេទ​ប្រុស ជនខ្មែរ មុខរបរនិងទីលំនៅពុំ​ពិតប្រាកដ (​គេចខ្លួន)​។​
ចំណែកជនរងគ្រោះមានឈ្មោះ YANG YOUJIANG ភេទ​ប្រុស អាយុ៤០​ឆ្នាំ ជនជាតិចិន ស្នាក់នៅខុន​Diamond Twins ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាន់​លិខិតឆ្លងដែន លេខ​EG2085060 បាត់ទឹកប្រាក់ចំនួន ៤០០$(​បួនរយដុល្លារ អាមេរិក​) ​ត្រូវ​បាន​បក្ខពួកជនសង្ស័យយក​រត់គេចខ្លួនបាត់។​
សមត្ថកិច្ច​បានឲ្យដឹងថា​ កាលពី​ថ្ងៃទី១០​ ខែកញ្ញា ឆ្នាំ២០២១ វេលា​ម៉ោង​០២​និង៣០​នាទីរសៀល​ជនរង​គ្រោះ​ស្រវឹងស្រា​បាន​អង្គុយនៅ​កន្លែង​កើតហេតុស្រាប់ជនសង្ស័យឈ្មោះ រើ​ម បាន​ទៅ​ហៅ​បក្ខពួកដើម្បី​ធ្វើ​យកកាំបិត​ចុង​ស្រួច​មក​ភ្ជង់​គំរាម​ទៅ​លើ​ជនរងគ្រោះ ស្របពេលកម្លាំង​ប៉ុស្តិ៍​កំពុង​ល្បាត​ឃើញ​ដូច្នេះ​ក៏​ចុះ​បង្ក្រាបភ្លាមៗ ដោយ​ឃាត់​បានជនសង្ស័យចំនួន១​នាក់ ចំណែក០៣​នាក់ទៀត រត់គេចខ្លួនបាត់​។​
បច្ចុប្បន្ន​កម្លាំង​ប៉ុស្តិ៍​កំពុងកសាងសំណុំរឿង និងបើ​កការស្រាវជ្រាវរកបក្ខពួកដែររត់គេចខ្លួននោះមក​ផ្តន្ទា​ទោស​តាម​និតិ​វិធី​ច្បាប់​៕​
អត្ថបទដែលជាប់ទាក់ទង