ប្រទេសឥណ្ឌូនេស៊ីនៅតែបន្តរឹតបន្តឹងតាមព្រំដែន ប៉ុន្តែបន្ធូរបន្ថយការរឹតត្បិតនៅកោះបាលីដោយសារកូវីដ-១៩
អន្តរជាតិ៖ មន្ត្រីជាន់ខ្ពស់បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីបានបន្ធូរបន្ថយការរឹតត្បិតលើជំងឺកូវីដ ១៩ លើកោះទេសចរណ៍ដ៏ពេញនិយម គឺកោះបាលី ទោះបីអ្នកដំណើរអន្តរជាតិនឹងប្រឈមមុខនឹងពិធីការតឹងរ៉ឹងនៅពេលមកដល់ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃវីរុសថ្មីក៏ដោយ។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែកញ្ញា។ រដ្ឋមន្ត្រីទេសចរណ៍និងវិនិយោគលោក Luhut Panjaitan បានប្រាប់សន្និសីទនិម្មិតមួយថាដរាបណាពួកគេប្រកាន់ខ្ជាប់នូវពិធីការតឹងរ៉ឹងដូចជាការបញ្ជាក់ពីស្ថានភាពចាក់វ៉ាក់សាំងនៅលើកម្មវិធីទូរស័ព្ទដែលបានផ្ទៀងផ្ទាត់ដោយរដ្ឋាភិបាល។ លោកបានបន្តទៀតថា “ស្ថានការណ៍កូវីដ-១៩ ដែលមានភាពប្រសើរឡើងយ៉ាងឆាប់រហ័សបានធ្វើឱ្យកម្រិត PPKM ធ្លាក់ចុះលឿនជាងអ្វីដែលយើងរំពឹងទុក”។
កម្រិតនៃការរឹតត្បិតការចល័តសង្គមនៅកោះបាលីនឹងត្រូវបានវាយតម្លៃប្រចាំសប្តាហ៍។ ទោះយ៉ាងណាភ្ញៀវអន្តរជាតិត្រូវឆ្លងកាត់ការ ដាក់ឲ្យ នៅដាច់ពីគេរយៈពេល ៨ថ្ងៃនិងធ្វើតេស្ត PCR ចំនួន ៣ដងមុនពេលពួកគេទៅដល់កោះនេះ។ ក្រោយមកនៅក្នុងសន្និសីទរដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ីលោក Budi Gunadi Sadikin បាននិយាយថាព្រំដែនប្រទេសនឹងត្រូវរឹតបន្តឹង។ ផែនការបើកកោះបាលីឡើងវិញដល់ភ្ញៀវទេសចរបរទេសនៅដើមឆ្នាំនេះ ត្រូវបានលុបចោលនៅពេលដែលប្រទេសនេះត្រូវបានគ្របដណ្តប់ដោយរលកទីពីរដែល បង្កឡើងដោយវីរុស Delta ហើយដែលត្រូវបានកំណត់ដំបូង នៅក្នុងប្រទេសឥណ្ឌា។
ប្រទេសឥណ្ឌូនេស៊ីបានទទួលរងពីការផ្ទុះឡើងនៃមេរោគឆ្លងនេះ ដោយមានករណីជាង ៤ លាននាក់និងមានអ្នកស្លាប់ចំនួន ១៣៨ ០០០នាក់ដោយសារជំងឺកូវីដ -១៩ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះមក៕ by AKP