ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាភិបាលសារព័ត៌មានភាសាចិន AP TIMES ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ លោក លៀវ លីអូ ប្រធានក្រុមប្រឹក្សាភិបាលសារព័ត៌មានភាសាចិន AP TIMES នៃក្រុមហ៊ុន East Alliance International Culture Media Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម សុំអនុសាសន៍សម្រាប់ អនុវត្តការងារសារព័ត៌មាន និងប្រគល់អំណោយអង្ករ ៥តោន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺកូវីដ-១៩ និងគ្រោះធម្មជាតិផ្សេងៗ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន៕ by AKP អរគុណសន្តិភាព