អំណោយរថយន្តសង្គ្រោះបន្ទាន់ ចំនួន ១គ្រឿង របស់អង្គការ The Society for Promotion of Japanese Diplomacy តាមរយៈ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងក្រសួងបរិស្ថាន ប្រគល់ជូនស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ១គ្រឿង ដែលជាអំណោយរបស់អង្គការ The Society for Promotion of Japanese Diplomacy តាមរយៈ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងក្រសួងបរិស្ថាន ជូនទៅ ស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី។
ឯកឧត្តម ផៃ ប៊ុនឈឿន បានផ្តាំផ្ញើដល់ស្នងការនគរបាលខេត្តមណ្ឌលគិរី សូមធ្វើការថែទាំ និងប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់នេះឱ្យបានប្រសិទ្ធភាពខ្ពស់។ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងបរិស្ថាន ដែលបានផ្តល់នូវរថយន្តសង្គ្រោះបន្ទាន់ចំនួន០១គ្រឿង ដើម្បីរៀបចំរថយន្តនេះចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ និងសង្គ្រោះបន្ទាន់នៅក្នុងខេត្តមណ្ឌលគិរីទាំងមូល៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង