ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មការផែនការ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) បានប្រជុំផ្ទៃក្នុងតាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើ៖
១- សេចក្ដីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជណាចក្រកម្ពុជា។
២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្រោះបន្ទាន់ ៕


