ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញប្រគល់ផ្ទះចំនួន ១១ខ្នង ជូនដល់គ្រួសារអតីតយុទ្ធជន នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញប្រគល់ផ្ទះចំនួន ១១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារអតីតយុទ្ធជន នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។