កម្ពុជាប្រែក្លាយពីប្រទេសទទួលជំនួយពីកងកម្លាំងរក្សាសន្តិភាពទៅជាប្រទេសដែលបញ្ជូនកងកម្លាំងជាបន្តបន្ទាប់ចូលរួមបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជាបានមាន ប្រសាសន៍ថា កម្ពុជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានប្រែក្លាយពីប្រទេសធ្លាប់តែទទួលជំនួយពីកង កម្លាំងរក្សាសន្តិភាពអង្គការ សហប្រជាជាតិ ទៅជាប្រទេសដែលមានលទ្ធភាពបញ្ជូនកងកម្លាំងជាបន្តបន្ទាប់ចូលរួមបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានា ។
យោងតាមសារលិខិតក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ របស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារគុណតម្លៃនៃសន្តិ ភាពដែលកម្ពុជាទទួលបានដោយលំបាកនេះហើយ ដែលបានធ្វើប្រទេសជាតិ មានការរីកចម្រើននៅលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ និងបានជំរុញឱ្យកម្ពុជាខិតខំអភិវឌ្ឍខ្លួនក្លាយជាប្រទេសមួយដែលបានចូលរួមចំណែកយ៉ាង សកម្មនៅក្នុងបុព្វហេតុសន្តិ ភាពពិភពលោក។ កម្ពុជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានប្រែក្លាយពីប្រទេសធ្លាប់តែទទួលជំនួយពីកង កម្លាំងរក្សាសន្តិភាពអង្គការ សហប្រជាជាតិ ទៅជាប្រទេសដែលមានលទ្ធភាពបញ្ជូនកងកម្លាំងជាបន្តបន្ទាប់ចូលរួមបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានា ដែលកំពុងជួបប្រទះនឹងវិបត្តិនៃភ្លើងសង្គ្រាម។
សម្តេចតេជោបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២១ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបចំនួន ៧,៥២៧ នាក់ (ក្នុងនោះ ស្ត្រី៤៦៨នាក់) ទៅបំពេញ បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតាមតំបន់ចំនួន១០ ក្នុងប្រទេសចំនួន០៩ រួមមាន៖ ឆាដ៍ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២១នេះ កងកម្លាំងកម្ពុជាមានចំនួនសរុប៧៨៧ នាក់ (ក្នុងនោះស្ត្រី ១០៥នាក់) កំពុងបំពេញបេសកកម្មថែ រក្សាសន្តិភាពនៅប្រទេសស៊ូ ដង់ខាងត្បូង លីបង់ ម៉ាលី អា ហ្វ្រិកកណ្តាល និងយេម៉ែន ។
សម្តេចតេជោបន្តថា កម្ពុជានឹងបន្តរួមចំណែកក្នុងការការពារសន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក តាម រយៈការចូលរួមកិច្ចសហប្រ តិបត្តិការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានានៅលើសកលលោកដែលរួមមាន៖អំពីភេរវកម្ម ឧក្រិដ្ឋកម្មឆ្លង ដែន ការប្រែប្រួលអាកាសធាតុ ការជួញដូរគ្រឿងញៀន និងជំងឺឆ្លងនានា។ល។កម្ពុជាមានឆន្ទៈដ៏មោះមុតនិងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាម គ្គីភាព ភាតរភាពជាអន្តរជាតិ និងរួមវិភាគទានដល់កិច្ចប្រឹង ប្រែងរបស់សហគមន៍អន្តរ ជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌។
សម្តេចតេជោបន្តថា សម្រាប់កម្ពុជា ដែលជាប្រទេសធ្លាប់ឆ្លងកាត់នូវសង្គ្រាម និងវិនាស កម្ម សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។អ្វីៗគ្រប់ យ៉ាងដែលកម្ពុជាសម្រេចបានមកដល់ពេលនេះទាំងការអភិវឌ្ឍនិងទាំងវិបុលភាព គឺជាផ្លែផ្កាសន្តិភាព។ បន្ថែមពីនោះសម្តេចតេជោនាយករដ្ឋមន្រ្តី សូមថ្លែងនូវក្តីអំណរអរគុណចំពោះព្រះតេជគុណគ្រប់ព្រះអង្គ និងបងប្អូនជន រួមជាតិទាំងអស់ ដែលបានផ្តល់ការគាំទ្រដល់សារនយោ បាយរបស់សម្តេច គឺ អរគុណសន្តិភាព ។
សម្តេចតេជោបន្តទៀតថា តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសំដែងនូវការដឹងគុណនិងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយទាហាន ពល ទាហាន នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដែលបានពុះពារ លះបង់អាយុជីវិតដ៏អង់អាចក្លាហាន ទាំងនៅ ក្នុងបុព្វហេតុការពារជាតិអធិប តេយ្យ បូរណភាពទឹកដី ទាំងក្នុងបុព្វហេតុសន្តិភាពនៅក្នុងពិភពលោក ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង