សេចក្ដីជូនដំណឹងស្ដីពី ពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានកិត្ដិយសសូមជម្រាបជូនដល់ក្រសួង ស្ថាប័ន និយោជក អ្នកផ្ដល់ការអប់រំបណ្ដុះបណ្ដាល អ្នកស្វែងរកការងារ សិស្ស-និស្សិត និងសាធារណជនមេត្ដាជ្រាបថា ពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ នឹងប្រព្រឹត្ដទៅរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ រហូតដល់ថ្ងៃសុក្រ ១កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ពិព័រណ៍ការងារអនឡាញនេះ ផ្ដល់ជាជម្រើសមានភាពបត់បែនតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីបន្ដរក្សាតុល្យភាពដំណើរការទីផ្សារការងារ ស្របទៅនឹងវិធានការការងាររបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ។
សេចក្ដីដូចបានជម្រាបជូនខាងលើ សូមគ្រប់ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស អង្គការជាតិ/អន្ដរជាតិ ដែលមានបំណងតាំងបង្ហាញ ឬត្រូវការព័ត៌មានបន្ថែម សូមទំនាក់ទំនងមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈលេខទូរស័ព្ទ ០១៧ ៨៧១ ៨០៧/០១៦ ៤៣៨ ៨៤៣៕
អត្ថបទដែលជាប់ទាក់ទង