ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលល្បាយខ្សាច់ភ្នំចំនួន ០១ខ្សែ ប្រវែងសរុប ១១ ២០០ម
នៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលល្បាយខ្សាច់ភ្នំចំនួន ០១ខ្សែ ប្រវែងសរុប ១១ ២០០ម ទទឹង ៧ម កម្រាស់ ០,២ម ទទឹងដីស ៨ម សាងសង់លូមូលមុខពីរ ០២កន្លែង លូមូលមុខមួយ ០៣កន្លែង និងស្លាកឈ្មោះផ្លូវ ០២កន្លែង ស្ថិតនៅភូមិកំរៀង ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ទៅឃពាមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង អនុវត្តដោយ នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ៕