កិច្ចប្រជុំស្ដីពីការគ្រប់គ្រងថែទាំអ្នកជំងឺកូវីដ.១៩ នៅតាមផ្ទះ
ខេត្តបន្ទាយមានជ័យ៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីនីតិវិធី ស្តង់ដារសម្រាប់គ្រប់គ្រងថែទាំនិងព្យាបាលអ្នកជំងឺកូវីដ19 នៅតាមផ្ទះ។

នាព្រឹកថ្ងៃទី ២២ខែកញ្ញាឆ្នាំ ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំបន្ទាន់មួយ ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ស្រុកក្រុង មណ្ឌលសុខភាព គ្រប់ស្រុកក្រុង ឃុំសង្កាត់ ស្ដីពីនីតិវិធីសម្រេចគ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ19 តាមផ្ទះ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ៖គោលបំណងនៃនីតិវិធីប្រត្តិបត្តិ ស្តង់ដារគឺដើម្បីកំណត់ពីវិធាន និងនីតិវិធីសម្រេចគ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ19 កម្រិតគ្មានរោគសញ្ញា និងកម្រិតស្រាល ទើបអនុញ្ញាតឲ្យព្យាបាលតាមផ្ទះបាន។ ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍បន្តថា ការដាក់អ្នកជំងឺកូវីដ19 ឲ្យនៅដាច់ដោយឡែកព្យាបាលនៅតាមផ្ទះ មានសារសំខាន់ជួយកាត់បន្ថយបន្ទុកប្រព័ន្ធសុខាភិបាល ដោយផ្ដល់ឲ្យមូលដ្ឋានថែទាំ និងព្យាបាលអ្នកជំងឺកូវីដ19 នៅលទ្ធភាពបន្ថែមទៀតក្នុងការគ្រប់គ្រងករណីជំងឺកូវីដ19 ធ្ងន់ធ្ងរនិងសង្គ្រោះបន្ទាន់កម្រិតធ្ងន់។

បន្ទាប់ពីទទួលបានលទ្ធផលតេស្តវិជ្ជមានពីមណ្ឌលពិសោធន៍ មណ្ឌលសុខាភិបាលរាជធានី ខេត្តត្រូវផ្ដល់ព័ត៌មានអំពីលទ្ធផលវិជ្ជមាននេះដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដើម្បី៖
-ចាត់តាំងក្រុមមន្ត្រីសុខាភិបាលដែលទទួលបន្ទុកនៅភូមិសាស្ត្រដែលមានអ្នកជំងឺកូវីដ19 កំពុងរស់នៅឲ្យវាយតម្លៃពីលទ្ធភាពក្នុងការធ្វើការថៃទាំ និងព្យាបាលអ្នកជំងឺកូវីដ19 នៅតាមផ្ទះ។
-សុំការសហការជាមួយក្រុមអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំ និងគ្រប់គ្រងទីតាំងដែលត្រូវដាក់ឱ្យព្យាបាលនៅតាមផ្ទះ៕ អរគុណសន្តិភាព