សហរដ្ឋអាមេរិកចាប់ផ្តើមភាពជាដៃគូវ៉ាក់សាំងជាមួយសហភាពអឺរ៉ុបដើម្បីពង្រីកការចាក់វ៉ាក់សាំងសកលលោក

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកកំពុងចាប់ផ្តើមភាពជាដៃគូវ៉ាក់សាំងថ្មីមួយជាមួយសហភាពអឺរ៉ុបដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងសកលលោកដែលមានស្រាប់ ហើយគ្រោងទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៥០០លានដូសបន្ថែមទៀតដើម្បីបរិច្ចាគដល់បណ្តាប្រទេសក្រីក្រ និងប្រទេសដែលមានប្រាក់ចំណូលមធ្យម។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាលពីថ្ងៃពុធ ប្រធានាធិបតីរូបនោះបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនវ៉ាក់សាំងចំនួន ១៦០លានដូសទៅកាន់ប្រទេសចំនួន ១០០ រួចមកហើយ ហើយបានបញ្ជាក់ថាវ៉ាក់សាំងពាក់កណ្តាលប៊ីលានដូសបន្ថែមទៀតនឹងត្រូវដឹកបញ្ជូននៅក្នុងឆ្នាំ ២០២២ ដោយវាត្រូវបានផលិតដោយក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech របស់សហរដ្ឋអាមេរិក។

លោក បៃដិន បាននិយាយថា កម្មវិធីថ្មីនេះមានតម្លៃ ៣៧០លានដុល្លារអាម៉េរិក។

ថ្លែងទៅកាន់សារព័ត៌មានរ៉យទ័រនៅពេលមុនកិច្ចប្រជុំកំពូលនោះ មន្រ្តីរដ្ឋបាលម្នាក់បាននិយាយថា ការផ្តល់ថ្មីនេះនឹងក្លាយជា «ការប្តេជ្ញាចិត្តដ៏ធំធេងមួយ» ចាប់តាំងពីអ្នករាល់គ្នាបានទទួលការចាក់វ៉ាក់សាំងដែលយើងបានគ្រប់គ្រងនៅក្នុងប្រទេសនេះរហូតមកដល់បច្ចុប្បន្ន ដោយយើងកំពុងបរិច្ចាគការចាក់វ៉ាក់សាំងចំនួនបីដូសដល់ប្រទេសផ្សេងៗទៀត។

ប្រភពពីមុនបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាននេះថា ទីក្រុងវ៉ាស៊ីនតោននឹងត្រូវចំណាយថវិកាចំនួន ៧ដុល្លារអាម៉េរិកក្នុងមួយដូសសម្រាប់វ៉ាក់សាំងថ្មី ដែលស្មើនឹងប្រហែល ៣,៥ប៊ីលានដុល្លារអាម៉េរិក មិនមែន ៣៧០លានដុល្លារអាម៉េរិកដែលបានលើកឡើងដោយលោក បៃដិន នៅក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃពុធនោះទេ៕ by AKP
