កម្ពុជានិងសហភាពអឺរ៉ុបបានបង្ហាញជំហរក្នុងការរួមគ្នាអនុវត្តនូវគំនិតផ្តួចផ្តើមថ្មីៗនិងគម្រោងជំនួយ
កម្ពុជានិងសហភាពអឺរ៉ុប បានបង្ហាញជំហរក្នុងការរួមគ្នាអនុវត្តនូវគំនិតផ្តួចផ្តើមថ្មីៗ និងគម្រោងជំនួយ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ជាពិសេសបម្រើដល់កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ លើកកម្ពស់ការចូល រួមក្នុងខ្សែច្រវ៉ាក់តម្លៃតំបន់ ការបង្កើតការងារ និងការតភ្ជាប់តំបន់ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន និងជាពិសេសការចូលរួមក្នុងកិច្ច ការស្តារសេដ្ឋកិច្ចកម្ពុជាឡើង វិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ។ ការបង្ហាញជំហរបែបនេះ ក្នុងពិធីជួបពិភាក្សាការងារ រវាងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជ កម្ម ជាមួយលោក Bryan Fornari ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ ដែលបានតែងតាំងថ្មី និងលោកស្រី Camilla Lombard អនុ ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។ ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋលេខាធិការ បានសម្ដែងការស្វាគមន៍ចំពោះគណៈប្រតិភូសហភាពអឺរ៉ុប និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម ព្រមទាំងបានថ្លែង អំណរគុណចំពោះការគាំទ្រ និងការផ្តល់ជំនួយបច្ចេកទេសដោយសហភាពអឺរ៉ុបកន្លងមក ក្នុងការរួមចំណែកអភិវឌ្ឍន៍លើវិស័យសំខាន់ៗរបស់កម្ពុជាដូចជា ៖ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល អភិវឌ្ឍន៍ជនបទ និងការគ្រប់ គ្រងហិរញ្ញវត្ថុជាដើម។ លោកជំទាវរដ្ឋលេខាធិការ បានបន្តថា ពាណិជ្ជកម្មទ្វេ ភាគីរវាងកម្ពុជានិងសហភាពអឺរ៉ុប ពិតជាមានសារសំខាន់ណាស់ ព្រោះវាបានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាបានមួយចំណែកធំ ហើយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម ក៏បានខិតខំប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌទ្វេភាគី ពហុភាគី និងតំបន់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជ រដ្ឋាភិបាលកម្ពុជា និងយុទ្ធ សាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ២០១៩-២០២៣។ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងជូន ពរដល់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលបានចូលរួមក្នុងជំនួបពិភាក្សាដ៏មានសារសំខាន់នេះ ឱ្យទទួលបានជោគជ័យ និងផ្លែផ្កាសម្រាប់ការបំពេញបេសកកម្មបម្រើឱ្យផលប្រយោជន៍នៃទំនាក់ទំនងកម្ពុជា និងសហភាពអឺរ៉ុប ៕ អរគុណសន្តិភាព