ឯកឧត្ដមវេជ្ជបណ្ឌិត អេង ចំរើន ដឹកនាំក្រុមការងារយុវជនក្រុម៨ខេត្តព្រះសីហនុចូលរួមបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ-ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១
ឯកឧត្ដមវេជ្ជបណ្ឌិត អេង ចំរើន បានដឹកនាំក្រុមការងារសមាគមយុវជនក្រុម៨ខេត្តព្រះសីហនុ តំណាងឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ បានចូលរួមបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុសម្រាប់ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាម ។