​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​​ត្រឡប់ទៅ​ប្រទេស​ចិន​វិញក្រោយពីត្រូវ​បាន​ដោះលែង​

បរទេស៖ នាយក​ប្រតិបត្តិ​បច្ចេកវិទ្យា​ចិន​ម្នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​កាណាដា​ ​ពី​បទចោទប្រកាន់​ក្លែង​បន្លំ​បាន​ចាកចេញ​ពី​សហរដ្ឋអាមេរិក​ ​បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ជាមួយ​ព្រះរាជអាជ្ញា​ ​ក្រោយ​មាន​ភាព​តានតឹង​ផ្នែកការ​ទូត​ជាច្រើន​ឆ្នាំ​ជុំវិញ​ជោគវាសនា​របស់​គាត់​ ​។​
​លោកស្រី​ ​Men​g​ ​Wan​z​h​ou ​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ឆបោក​កាលពី​ខែ​ធ្នូ​ ឆ្នាំ​ ​២​០​១​៨​ ​តាម​សំណើ​របស់​សហរដ្ឋអាមេរិក​ ​។​
​កាលពី​ថ្ងៃសុក្រ​ក្រសួងយុត្តិធម៌​អាមេរិក​បាន​ទម្លាក់​សំណើ​ធ្វើ​បត្យាប័ន​រូប​លោកស្រី​ ​​ករណី​នេះ​បាន​ធ្វើ​ឱ្យ​ចិន​ខឹងសម្បា​រ​ ​និង​រឹត​បន្តឹង​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក​និង​ប្រទេស​កាណាដា​ ​ហើយក៏បាន​ជំរុញ​ឱ្យ​មាន​ការចោទប្រកាន់​ថា​ ​ចិន​បាន​ឃាត់ខ្លួន​ពលរដ្ឋ​កាណាដា​ជា​ការសងសឹក​ ​ប៉ុន្តែ​ចិន​បាន​បដិសេធ​ ​។​
​លោកស្រី​ ​Men​g​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំ​ខ្លួន​ថា​៖​ ​«​ជីវិត​របស់​ខ្ញុំ​ត្រូវ​បាន​ផ្លាស់ប្តូរ​ដូច​មេឃ​និង​ដី​ ​ហើយ​នេះ​ជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​ខ្ញុំ​»​ ​។​
​លោកស្រី​បាន​បន្ត​ថា​៖​ ​«​ហើយ​គ្រប់​ស្ថានភាព​លំបាក​ ​គឺ​តែងតែ​មាន​ក្តី​សង្ឃឹម​នៅ​ក្នុង​នោះ​ ​។​ ​ខ្ញុំ​នឹង​មិន​ភ្លេច​បំណង​ប្រាថ្នា​ល្អ​ៗ​ទាំងអស់​ដែល​ខ្ញុំ​បាន​ទទួល​ពី​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​នេះ​ទេ​»​ ​។​
​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​A​F​P​ ​បាន​រាយការណ៍​ថា​ ​មិនយូរប៉ុន្មាន​លោកស្រី​បាន​ឡើង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ ​Air​ ​China​ ​ដែល​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​ទីក្រុង​ស៊ិន​ជិន​ ​ប្រទេស​ចិន​ ​។​
​ព័ត៌មាន​លម្អិត​អំពី​កិច្ចព្រមព្រៀង​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ការ​ដោះលែង​លោកស្រី​ ​គឺជា​ប្រធាន​បទ​នៃ​ការចរចា​យ៉ាង​ខ្លាំង​រវាង​អ្នកការទូត​អាមេរិក​និង​ចិន​ ​។​
​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ ​លោកស្រី​ ​Men​g​ ​ថា​បាន​បំភ័ន្ត​ធនាគារ​ ​H​SBC ​ដោយសារ​លក្ខណៈ​ពិត​នៃ​ទំនាក់ទំនង​របស់​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​ជាមួយ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ ​Sky​co​m​ ​ដែល​ធ្វើ​ឱ្យ​ធនាគារ​ប្រឈម​នឹង​ហា​និ​ភ័យ​នៃ​ការរំលោភ​ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​នឹង​ប្រទេស​អ៊ី​រ៉​ង់ ​។​
​កាលពី​ថ្ងៃសុក្រ​ក្រសួងយុត្តិធម៌​អាមេរិក​ (​DO​J) ​បាន​និយាយ​ថា​ ខ្លួន​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ពន្យារពេល​នៃ​ការ​កាត់ទោស​ ​។​
​នេះ​មានន័យ​ថា​ ​ក្រសួង​នឹង​ឈប់​ធ្វើ​ការចោទប្រកាន់​លោកស្រី​ ​Men​g​ ​រហូតដល់​ខែ​ធ្នូ​ ឆ្នាំ​២​០​២​២​ ​។​ ​ប្រសិនបើ​លោកស្រី​គោរព​តាម​លក្ខ​ខណ្ឌ​ដែល​កំណត់​ដោយ​តុលាការ​នោះ​ ​សំណុំរឿង​នេះ នៅទីបំផុត​ នឹង​ត្រូវបាន​ទម្លាក់​ចោល​ ​។​
​ចំណែកកិច្ចព្រមព្រៀង​ដែល​ផ្តល់​អនុសាសន៍​ឱ្យ​ដោះលែង​ ​បាន​អនុញ្ញាត​ឱ្យ​លោកស្រី​បដិសេធ​ជា​ផ្លូវការ​នូវ​កំហុស​ចំពោះ​ការចោទប្រកាន់​សំខាន់​ៗ​ ​ខណៈ​ទទួលស្គាល់​ការចោទប្រកាន់​ដែល​បាន​ដាក់​ដោយ​ជនជាតិ​អាមេរិក​ផង​ដែរ​ ​។​
​ក្រោយមក​នៅ​ថ្ងៃសុក្រ​ ​ព្រះរាជអាជ្ញា​កាណាដា​បាន​ប្រាប់​តុលាការ​នៅ​ទីក្រុង​ ​Van​co​u​v​e​r ​ថា​ ​ពួកគេ​បាន​ដក​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​បត្យាប័ន​លោកស្រី​ទៅ​អាមេរិក ​ហើយ​ថា​ ​លោកស្រី​គួរតែ​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំឃាំង​ ​។​
​លោកស្រី​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ​នៅ​ក្នុង​គេហដ្ឋាន​ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​របស់​ខ្លួន​នៅ​ទីក្រុង​ ​Van​co​u​v​e​r ​អស់​រយៈពេល​ជិត​បី​ឆ្នាំ​មក​ហើយ​ ​។​
​នៅចំពោះមុខ​តុលាការ​ ​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​រូប​នេះ​ ​ត្រូវ​បាន​គេ​ឃើញ​ចូល​ទៅ​ក្នុង​អគារ​ ​ដែល​អម​ដោយ​ម​ន្រ្តី​កុងស៊ុល​ចិន​ ​ក្រោយមក​ចៅក្រម​បាន​បង្គាប់​ឱ្យ​ដោះលែង​ ​។​
​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង ​លោកស្រី​ ​Men​g​ ​បាន​យល់ព្រមតាម​ ​«​សេចក្តីថ្លែង​ការណ៍​បកស្រាយ​ការពិត​»​ ​ដោយសារ​ភាព​ថា ​លោកស្រី​ពិតជា​បាន​ធ្វើ​សេចក្តីថ្លែង​ការណ៍​មិន​ពិត​ចំពោះ​ធនាគារ​ ​H​SBC ​ពិតមែន​ ​។​
​ក្រសួងយុត្តិធម៌​អាមេរិក​ ​បាន​និយាយ​ថា​ លោកស្រី​ ​«​ទទួលខុសត្រូវ​ចំពោះ​តួនាទី​ចម្បង​របស់​លោកស្រី​ក្នុង​ការ​បង្កើត​គ្រោងការណ៍​ដើម្បី​បន្លំ​ស្ថាប័ន​ហិរញ្ញវត្ថុ​ពិភពលោក​»​ ​។​
រ​ក្រសួងយុត្តិធម៌​អាមេរិក​ក៏បាន​និយាយ​ផង​ដែរ​ថា​ ​ខ្លួន​កំពុង​បន្ត​រៀបចំ​សម្រាប់​ការ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​៕​ ​ប្រភព​៖​ BBC by The Intercon Rooster
អត្ថបទដែលជាប់ទាក់ទង