លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងប្រជាជនក្នុងខេត្តសៀមរាប ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់អំណោយ
ខេត្តសៀមរាប៖ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងប្រជាជនក្នុងខេត្តសៀមរាប បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់អំណោយទាំងអស់ដែលបានជួយដល់បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលកំពុងជួបការលំបាកក្នុង អំឡុងពេលបិទខ្ទប់ លោកជំទាវ ទាង អេង ទៀ សីហា និងបងប្អូន ក្នុងខេត្តពិតជាសប្បាយចិត្ត នឹងរំភើបចិត្ត ចំពោះការចូលរួមពីសំណាក់ ពាណិជ្ជករ និងម្ចាស់ក្រុមហ៊ុននានា ដែលបានផ្តល់ជាថវិការ និងស្បៀងអាហារមួយចំនួន ជួយឧបត្ថម្ភមកដល់ខេត្តសៀមរាប នេះគឺជាកាយវិការបង្ហាញឲ្យឃើញថា ខ្មែរជួយខ្មែរ ក្នុងគ្រាអាសន្ន ។
ក្នុងនោះផងដែរ លោកជំទាវ ទាង អេង ទៀ សីហា ក៏សូមអរគុណ ទៅដល់ក្រុមការងារ អាជ្ញាធរខេត្ត កាកបាទក្រហមកម្ពុជា និងក្រុមគ្រួសារ ស.ស.យ.ក គ្រូពេទ្យជួរមុខ និងកងកម្លាំងទាំង៣ប្រភេទ ព្រមទាំងក្រុមការងារ ពាក់ព័ន្ធទាំងអស់ ដែលកំពុងតែស្វះស្វែង ដុតដៃដុតជើងវេចខ្ចប់ ធ្វើការបញ្ជូនស្បៀងអាហារទៅតាមតំបន់និមួយៗ ដែលបានបិទខ្ទប់ ដូច្នេះ សូមពុកម៉ែ មីងមា បងប្អូន មានការយោគយល់ និងស៊ូទ្រាំចាំបន្តិច សៀមរាបយើង ត្រូវស៊ូទាំងអស់គ្នា មិនមែនជាពេលវាលាត្រូវបន្ទោសគ្នានោះទេ គឺជាពេលដែលត្រូវរួបរួមគ្នា សាមគ្គីគ្នា នោះបានគេហៅថា “សៀមរាប ផ្ទះខ្ញុំ” សៀមរាប ធ្វើបាន ៕ អរគុណសន្តិភាព