ប្រតិភូសាលារាជធានីភ្នំពេញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោទៅជូនកងទ័ពការពារព្រំដែនទិសប្រាសាទព្រះវិហារក្នុងឧិកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ខេត្តព្រះវិហារ៖ ក្នុងន័យចូលរួមក្នុងឧិកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលជាបុណ្យក្នុង  ព្រះពុទ្ធសាសនាដែលប្រជាពុទ្ធបរិសទ្ធ័តែងបានប្រារព្វធ្វើជារៀងរាល់ឆ្នាំនោះ នៅព្រឹកថ្ងៃទី២៣ ខែកញ្ ឆ្នាំ២០២១ញា គណៈប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយឯកឧត្តម ស៊ុយ សេរិទ្ធ តំណាងឲ្យឯកឧត្តម ឃួង​ ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខវិរៈកងទ័ព វីរៈនគរបាលដែលកំពុងឈរជើងការពារព្រំដែននៃកងពលធំអន្តរាគមលេខ៣ ទិសប្រាសាទព្រះវិហារ ព្រមទាំងបាននាំ​យកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចគតិព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ទៅប្រគល់ជូនកង ទ័ពនិងគ្រួសារកងទ័ពផងដែរ។

លោកឧត្តមសេនីយ៏ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមលេខ៣បាន ឧិ្យដឹងថា៖ទោះបីសភាពការណ៏នៅតាមបន្ទាត់ព្រំដែនមានសភាពស្ងប់ស្ងាត់ និង កំពុងបានប្រែក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៏ជា​មួយ​ប្រទេសជិតខាងក្តី  តែកងទព័យើងមិនបានធ្វេសប្រហែស និងមើលស្រាលសភាពការណ៏នោះឡើយ​គឺការពង្រឹងស្មារតីការពារបូរណៈភាពទឹកដីពីសត្រូវឈ្លានពាន។

ស្ថិតក្នុង បរិបទនៃការរីករាលដាលនៃជំងឺ​កូវីដ.១៩ កងទ័ពយើងបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ក្នុងសហគមតាមវិធានរបស់ក្រសួងសុខាភិបាលនិងការពារអង្គភាពទ័ពមិនឧិ្យមានការឆ្លងរាលដាលនៃជំងឺដ៏ កាចសាហាវ​នេះ។

លោកឧត្តមសេនី ស្រី ឌឹក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធ​បណ្ឌិតក៏ដូចជ ារដ្ឋបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្តម ឃួង ស្រេង ក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយកងពលធំអន្តរាគមលេខ៣ និងអង្គភាពចំណុះ ដែលតែងបានគិតគូសុខទុក្ខរបស់កងទ័ព យើងក្នុងន័យផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ហើយនៅពេលនេះដែររដ្ឋបាលរាជ​ធានីភ្នំពេញក៏បានជួយសាងសង់រោងដាក់រថយន្តមួយខ្នងដែលមានតំលៃជាង៥ម៉ឺនដុល្លារសំរាប់កងពលប្រើប្រាស់ផងដែរ។

ក្នុងឧិកាសនោះឯកឧត្តម ស៊ុយ សេរិទ្ធ ក្នុងនាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ទោះបីក្នុងដំណាក់កាលនេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងជាប់ដៃមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ និងមេរោគបំប្លែងថ្មីDeltaក្តី ក៏រដ្ឋបាលរាជធានីភ្នំពេញមិនដែលភ្លេចបងប្អូនកងទ័ពនិងនគរបាល​ការពារព្រំដែនដែលជាអង្គភាពសម្ព័ន្ធភាពនោះឡើយ។

ឯកឧត្តម សុំអោយវិរៈកងទ័ពយើងបន្តពង្រឹង វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ទាំងក្នុងជួរកងទ័ព និងប្រជាពលរដ្ឋក្នុង​សហ​គមឲ្យបានប្រសើរថែមទៀត។ ចំពោះអំណោយរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត​ជូន​ដល់អង្គភាពកងទ័ពរួមមាន៖ កងពលធំអន្តរាគមលេខ៣ មានថវិកា ១០លានរៀល ប្រេងម៉ាស៊ូត ៦០០០លីត្រ ទឹកក្រូច ៥០០កេស មី ៥០០កេស ម៉ាស ៥ម៉ឺន អាល់កុល ៣០កាន និងថវិកាសំរាប់​សាងសង់អាគារដាក់រថយន្តលើកទី២ ចំនួន ២៧៧០០ដុល្លារ។​

ការផ្តល់ជូនកងពលតូចអន្តរាគម​លេខ​៩ មានថវិកា ១០លានរៀល ប្រេងម៉ាស៊ូត ៦០០០លីត្រ ទឹកក្រូច ៦៤០កេស មី ៦៤០កេស ម៉ាស់ ៥ម៉ឺនម៉ាស់ អាល់កុល ៣០កាន។ ផ្តល់ជូនវរៈនគរបាលការពារព្រំដែន​លេខ៧៩៣ មានថវិកា ២លានរៀល ប្រេងម៉ាស៊ូត ១០០០លីត្រ ទឹកក្រូច ៦០កេស មី ៦០កេស ម៉ាស់ ១ម៉ឺន អាលកុល ៥កាន។ ផ្តល់ជូនបញ្ជាការដ្ឋានអង្គរក្សថវិកា ២០លានរៀល ទឹកក្រូច ៦០កេស មី ៦០កេស ម៉ាស់ ៥ពាន់ អាលកុល ៥កាន។

ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ មាន ថវិកា ១០លានរៀល ប្រេងម៉ាស៊ូត ៧០០០លីត្រ ទឹកក្រូច ៧៤០កេស មី ៧៤០កេស ម៉ាស់ ៩ម៉ឺន អាលកុល ៣០កាន ជាមួយគ្នានេះក៏បានផ្តល់ជូននាយទាហ៊ាន នាយទាហ៊ានរង ពលទាហ៊ានវរៈសេនាតូចអន្តរាគមន៍លេខ២៨១,២៨២,  ២៨៣,២៨៤ និង ២៨៥ជាច្រើនរូបទៀតផងដែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង