ដាក់ឱ្យដំណើរការផ្លូវជាតិលេខ៥ ពីបាត់ដំបង មកក្រុងសិរីសោភ័ណ ក្រោយបានបញ្ចប់ការស្ថាបនារួចរាល់រួចរាល់របស់ក្រុមហ៊ុនសាងសង់ជប៉ុន

ខេត្តបន្ទាយមានជ័យ៖ កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង មកក្រុងសិរីសោភ័ណ ដែលមានប្រវែងសរុប ៨៤,៧៤គីឡូម៉ែត្រ បាន​បញ្ចប់​ការសាងសង់​ទាំង​ស្រុង នឹងបើក​ឲ្យចរាចណ៍ធ្វើដំណើរទៅមកពេញលេញនៅ​ថ្ងៃនេះ ។

កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង មកក្រុងសិរីសោភ័ណ បើក​ឲ្យធ្វើចរាចណ៍នោះមានការចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលអភិបាលខេត្តបន្ទាយមានជ័យ តំណាងក្រុមហ៊ុនសាងសង់ជប៉ុន លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងប្រធានមន្ទីរពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសជាច្រើននាក់ នៅព្រឹកទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ។ លោក សុក ចាន់ថា បានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា កំណាត់ផ្លូវ​ជាតិ​លេខ៥ ពីក្រុង​បាត់ដំបង ទៅ​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យនេះ បាន​បញ្ចប់​ការ​សាងសង់​​ទាំង​ស្រុង​យ៉ាង​រឹងមាំ ក្រោមជំនួយរបស់រដ្ឋាភិបាល​​ជប៉ុន។ លោក សុក ចាន់ថា បាន​ឲ្យ​ដឹង​បន្ត​ទៀតថា កន្លងទៅ​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ ​បើក​ឲ្យប្រើប្រាស់​តែ​មួយ​ជំហៀង​លើ​គន្លង​​តែ​មួយ នាំឲ្យ​មានការ​កកស្ទះ​ មិនសូវសុវត្ថិភាពសម្រាប់​ការ​ធ្វើ​ដំណើរ​។ ក្រោយ​ការ​បើក​ឲ្យ​ចរាចរណ៍ពេញលេញ និង​ចែក​គន្លងគ្នាដាច់​​ពីរទៅពីរមក មិន​អាច​ជិះ​បញ្រ្ចាស​ដូច​មុនទៀត​បានទេនេះជាប្រយោជន៍​ពី​ការដាក់​ឲ្យ​ប្រើប្រាស់កំណាត់​ផ្លូវ​ជាតិ​លេខ៥ ពីខេត្តបាត់ដំបង សិរីសោភ័ណ នឹង​បង្កើត​​លំហូរ​​ទេសចរណ៍​​ពីច្រក​ប៉ោយ​ប៉ែ​ត​មក​កម្ពុជា ដោយសារ​ផ្លូវ​នេះ​មាន​ទំហំ​ធំ មានភាពងាយស្រួល​សម្រាប់​ការ​ធ្វើ​ដំណើរ។

លោកបន្ត​ឲ្យដឹងទៀតថា​ ការ​ដាក់​ឲ្យ​ដំណើរការ​កំណាត់​ផ្លូវមួយ​ខ្សែ​​នេះ​ បើក​ច្រក​សេដ្ឋកិច្ច​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ ​ត​ភ្ជាប់​បណ្តាញ​ដឹកជញ្ជូនជាមួយ​​បណ្តា​ប្រទេស​​ក្នុង​តំបន់អាស៊ាន។ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង ខេត្តបន្ទាយមាន​ជ័យ មានប្រវែងសរុប ៣៦៦គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារអាមេរិក។

ចំពោះ​ការ​សាងសង់​ពង្រីក​ពី​ ២​គន្លង​ទៅ ​៤​គន្លង មាន​ទទឹង​សរុប​២៣​ម៉ែត្រ ​ក្រាល​ដោយ​​កៅស៊ូ AC (Asphalt Concrete) និង​មាន​សួនច្បារ​កណ្តាល។ ការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ដោយឡែក​កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង ខេត្តបាត់ដំបងមកសិរីសោភ័ណ មានប្រវែងសរុប ៨៤,៧៤គីឡូម៉ែត្រ បាន​បញ្ចប់​ការសាងសង់​ទាំង​ស្រុង នឹងបើក​ឲ្យប្រើប្រាស់ពេញលេញនៅ​ថ្ងៃនេះតែម្តង ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង