ឯកឧត្តម ខាន់ ម៉ាណេរ ដឹកនាំក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ចុះសួរសុខទក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡោហោម ស ខេងនិងលោកជំទាវប្រគល់ជូនកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៣១០ និងលេខ៨២៣ នៅស្រុកសំឡូត
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអាទិត្យ ៥រោចខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តបាត់ដំបង ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនបានអញ្ជេីញសាកសួរសុខទុក្ខកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ និងលេខ៨២៣ ដែលកំពុងឈរជេីងបំពេញភារកិច្ចនៅក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង នាឱកាសបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាថ្ងៃខាងមុខ។
ជាមួយនឹងការសំណះសំណាលសាកសួរសុខទុក្ខនេះ ឯកឧត្តម បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ប្រគល់ជូនដល់កងកម្លាំងនគរបាលទាំងពីរវរៈសេនាតូចក្នុងនោះមួយវរៈៗទទួលបាន៖ -ថវិកាចំនួន៤០០,០០០រៀល(បួនលានរៀល) -អង្ករចំនួន២,០០០គីឡូក្រាម(ពីរពាន់គីឡូក្រាម) -មីចំនួន៣០កេស -ទឹកបរិសុទ្ធចំនួន៥០កេស -ទឹកក្រូចចម្រុះចំនួន១០កេស -ត្រីខកំប៉ុងចំនួន៣០០កំប៉ុង -នំអន្សមជ្រូក នំអន្សមចេក នំគមនិងនំបត់ចំនួន១,២០០នំ -ទឹកត្រីចំនួន៤០យួរ -ម៉ាស់ចំនួន២,៥០០ម៉ាស់ -អាល់កុលចំនួន ៣៥០ដប -មន្រ្តីនគរបាលម្នាក់ៗថវិកាចំនួន៣០,០០០រៀល(បីម៉ឺនរៀល)៕ អរគុណសន្តិភាព