កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបានពលរដ្ឋម្នាក់សង្គ្រោះពីការជាប់អន្ទាក់របស់ព្រាន និងយកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត
ខេត្តកំពង់ស្ពឺ៖ កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបានប្រជាពលរដ្ឋ យកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៅការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការរលាក់កងជើង ឋិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនៅយប់ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២១ដើម្បីបន្តការពារនិងអភិ រក្ស។នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ។
ឯកឧត្តមបានមានប្រសាសន៍ថា ក្រសួងបរិស្ថានសូមថ្លែងអំណរគុ ណចំពោះប្រជាពលរដ្ឋដែលបានជួយសង្គ្រោះសត្វព្រៃនិងបានយកកូនសត្វខ្លាឃ្មុំដែលជាប្រ ភេទសត្វកម្រនេះមកប្រគល់ជូមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ មន្ត្រីឧទ្យានុរក្សបានយកកូនសត្វខ្លាឃ្មុំនេះទៅថែរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ថែរក្សាឱ្យមានសុខភាពល្អហើយនឹងព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។
សត្វខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus)ស្ថិតក្នុងប្រភេទសត្វកម្រនិងជិតផុតពូជ ( តាមច្បាប់ស្តីពីព្រៃឈើរបស់កម្ពុជា)ហើយនិងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ(VU)នៅ ក្នុងបញ្ជីក្រហមIUCNថា ជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក ហើយត្រូវបានចាត់ ថ្នាក់ក្នុងឧបសម្ព័ន្ធនៃអនុសញ្ញាCITESមានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខាងត្បូងអាស៊ីអាគ្នេយ៍រហូតដល់អាស៊ីខាងកើត។ខ្លាឃ្មុំធំរស់នៅក្នុងប្រភេទព្រៃជាច្រើនប្រភេទ ដែលរួមមានព្រៃស្រោងព្រៃពាក់កណ្តាលស្រោងព្រៃល្បោះចម្រុះ។នៅក្នុងប្រទេសកម្ពុជាសត្វ ខ្លាឃ្មុំធំមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសានភូមិភាគខាងកើតភូមិភាគខាងជើងនិងភូមិភាគនិរតីនៃប្រទេសកម្ពុជា។ ខ្លាឃ្មុំធំជាប្រភេទសព្វាសី សត្វស៊ី ចំណីចម្រុះ រួមមាន រុក្ខជាតិ និងសត្វ។