ឯកឧត្តម ឧកញ៉ា ប៉ែន នួន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពាមជរ និងជាប្រធានក្រុមការងារចុះជួយឃុំកំពង់ប្រសាទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការតែងតាំង ការបូកសរុបលទ្ធផល វឌ្ឃនភាព និងការសាងសងអាគារស្នាក់ការគណបក្សប្រជាជនក្នុងមូលដ្ឋាន
កិច្ចប្រជុំស្តីពីការតែងតាំង ការបូកសរុបលទ្ធផល វឌ្ឃនភាព និងការសាងសងអាគារស្នាក់ការគណបក្សប្រជាជនក្នុងមូលដ្ឋាន រួមនិងការចែកអំណោយដល់សមាជិកសមាជិកាមន្រ្តីរាជការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ កាលពីថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា ប៉ែន នួន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពាមជរ និងជាប្រធានក្រុមការងារចុះជួយឃុំកំពង់ប្រសាទ បានចូលរួមបើកកិច្ចប្រជុំសំខាន់ៗពិភាក្សាជាមួយ ប្រធានគណៈកម្មាធិការបក្សស្រុកពាមជរ រួមមន្រ្តីមូលដ្ឋាន សមាជិកសមាជិកា និងក្រុមប្រឹក្សាភិបាលឃុំផងដែរ ។
លោក ផេង ហ៊ួរ ប្រធានគណៈកម្មាធិការបក្សស្រុកពាមជរ បានលើកឡើងថា កន្ថងមក ឯកឧត្តម ឧកញ៉ា ប៉ែន នួន បានចូលរួមចំណែកយ៉ាងធំធេងចំពោះបងប្អូនប្រជាពលរដ្ឋយើងក្នុងមូលដ្ឋានស្រុកពាមជរនេះ ជាពិសេសក្នុងនាមជាប្រធានក្រុមការងារ ហើយជាកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយនិងរាជរដ្ឋាភិបាល។
ក្នុងឱកាសសំណេះសំណាលនេះដែរ ឯកឧត្តម ប៉ែន នួន បានសង្កត់ធ្ងន់ៗជាច្រើនចំណុចជាពិសេសនោះគឺរដូវកាលបោះឆ្នោតភូមិឃុំសង្កាត់បានជិតមកដល់ហើយសូមអស់លោកលោកស្រីសមាជិកសមាជិការទាំងអស់ត្រូវត្រៀមខ្លួនដើម្បីគណៈបក្សប្រជាជនកម្ពុជាយើងដើម្បីបម្រើប្រជាពលរដ្ឋ រួមដើម្បីថ្នាក់ដឹកនាំយើងទាំងមូល ជាពិសេសដើម្បីសម្លេងសន្លឹកឆ្នោតយើងនាពេលឆាប់ៗនេះ។
រីឯសមាជិកបក្សដែលទើបតែងតាំងថ្មីៗនេះមានប្រធានស្នាក់ការ១រូប និងជំនួយការ២រូប បានទទួលនិងត្រូវគោរពគោលការណ៍របស់គណៈបក្សប្រជាជនកម្ពុជាដែលបានចែង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ប្រធាន ស្បោង សារ៉ាត់ និង ឯកឧត្តម ឧកញ៉ា ប៉ែន នួន ផងដែរ ។
ឯកឧត្តម ប៉ែន នួន បានបន្តទៀតថា ចំពោះទីស្នាក់ការបក្សប្រជាជននេះ ដែលកំពុងតែសាងសង់បានប្រមាណជា២៥% ហើយក៏សូមឳ្យអ្នកទទួលសាងសង់នោះត្រូវធ្វើយ៉ាងណាអោយរួចរាល់មុនថ្ងៃបោះឆ្នោតភូមិឃុំសង្កាត់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ ម្យ៉ាងវិញទៀត ឯកឧត្តម ប៉ែន នួន បានថ្លែងនូវអំណរអរគុណដល់ ឧកញ៉ា ធៀម ម៉ូលីឌែន លោក អ៊ឹម វីរៈ លោក សាន់ ឡន ជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំកំពង់ប្រាសាទ បានជួយឧបត្ថម្ភនូវថវិកាជាច្រើនដល់ការកសាងទីស្នាក់ការបក្សប្រជាជនកម្ពុជា ហើយក៏សូមអំពាវនាវដល់មន្រ្តីសមាជិកសមាជិការដែលបានចូលរួម ត្រូវមានការណែនាំបន្តបន្ទាប់ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ឌែលតាថ្មី ដោយមេត្តាកុំមានការប្រមូលផ្ដុំគ្នាជាក្រុម និងត្រូវអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល។ក្នុងនោះដែរ បន្ទាប់ពីកិច្ចប្រជុំនេះ ក៏មានពិធីចែកនូវអំណោយដល់សមាជិកសមាជិការទាំងអស់ព្រមទាំងមន្រ្តីមូលដ្ឋាន ជាសាប៊ូ មេឌីម៉ិច ចំនួន ២៤០ដុំ ក្រោមការឧបត្ថម្ភ លោក មុំ សាផាត អគ្គនាយក អាយ ឌាល ត្រេឌីង និងថវិកាផ្ទាល់ខ្លួនរបស់ ឯកឧត្តម ឧកញ៉ា ប៉ែន នួន ប្រមាណជា២លានរៀល ដែលក្នុងម្នាក់ៗទទួលបានសាប៊ូ ៤ដុំ និងថវិកាចំនួន ២ម៉ឺនរៀល ក្នុងឱកាសបុណ្យកាន់បិណ្ឌ ដោយសេចក្តីសប្បាយចិត្តរីករាយឥតឧប្បមា ឯកឧត្តម ឧកញ៉ា ប៉ែន នួន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពាមជរ និងជាប្រធានក្រុមការងារចុះជួយឃុំកំពង់ប្រសាទ ក៏នាំក្រុមការងារចុះមូលដ្ឋានសមាជិកសមាជិកា ព្រមទាំងអាជ្ញារមូលដ្ឋាន ទៅពិនិត្យការដ្ឋានសាងសងទីស្នាក់ការបក្សប្រជាជនកម្ពុជាដែលបានកសាងតាំងពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កាលកន្លងទៅ៕ អត្ថបទ លោក ទូច សំណាង និងកែរសម្រួលដោយ លោក សែម បូរ៉ា