គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងខេត្តបន្ត ចុះពិនិត្យស្ថានភាពទឹកទឹកជំនន់នៅក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងខេត្តកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានបន្តចុះ១លើកទៀត ពិនិត្យ វាយតម្លៃនិងទ្រោលការឆ្លើយតបស្ថានភាពទឹកទឹកជំនន់នៅក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ពោលគឺនៅពេលពលរដ្ឋរងផលប៉ះពាល់ កើនដល់ចំនួន៦៦៨៦ គ្រួសារ ជម្លៀសទៅទួលសុវត្ថិភាព ចំនួន ៧៣៦គ្រួសារ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយមេបញ្ជាការ/រង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ តំបន់ប្រតិបត្តិការសឹករងខេត្ត កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្តនិងអភិបាលក្រុងសាមុីភូមិសាស្ត្របានអញ្ជើញចុះពិនិត្យ វាយតម្លែនិងបង្កើនការឆ្លើយតបស្ថានភាពទឹកជំនន់ដែលកំពុងជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើននៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងនៅភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី និងបានពិនិត្យរោងតង់ថ្មីចំនួន ៣០ខ្នង ដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានផ្តល់មក ហើយត្រូវបានរដ្ឋបាលខេត្តនិងកងកម្លាំងបានតម្លើងនាទួលសុវត្ថិភពនៅក្រុង ស្រុកទាំង២ ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានអោយដឹងថា៖ បំណងដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងយោធា បានត្រៀមកម្លាំងអន្តរាគមន៍ សង្គ្រោះ ក៏ដូចត្រៀមមធ្យោបាយ សម្ភារៈ ទូក រថយន្ត ស្បៀង និងបានសាងសង់ទីជម្រក តង់/រោងស្នាក់នៅបណ្ដោះអាសន្ននៅទីទួលមានសុវត្ថិភាព ជូនពររដ្ឋដែលកំពុងជួបការជន់លិច ដើម្បីបានស្នាក់នៅ។ពលរដ្ឋដែលត្រូវជម្លៀសគឺនៅចំនុចស្ពានសែសិន ក្រុងសិរីសោភ័ណនិង នៅផ្លូវវាងក្រុងនាឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យជាដើម ។

គណៈកម្មាធិការ អាជ្ញាធរនិងកងកម្លាំងក៏បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋដែលកំពុងទឹកជន់លិចទាំងនៅជិតនិងទាំងអ្នកនៅដាច់ស្រយាលត្រូវទាក់ទងមកមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចឬអ្នកដែលបានស្គាល់ដែលនៅជិតខ្លួន ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា៕ អរគុណសន្តិភាព


