សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូននាយករដ្ឋមន្រ្តីឡាវ អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវនូវវ៉ាក់សាំងកូវីដ-១៩ ចំនួន ២០ម៉ឺនដូស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្ញើលិខិតជូនឯកឧត្តម ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បញ្ជាក់អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវ នូវវ៉ាក់សាំងកូវីដ-១៩ (ប្រភេទស៊ីណូវ៉ាក់) ចំនួន ២០ម៉ឺនដូស ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ អរគុណសន្តិភាព


