លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងសហការី អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ប្រគេនដល់ព្រះចៅអធិការវត្ត និងព្រះសង្ឃ ៤អង្គដែលគង់នៅវត្តប្រជុំនទី ហៅវត្តក្រពើហា
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងសហការី បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ប្រគេនដល់ព្រះចៅអធិការវត្ត និងព្រះសង្ឃ ៤អង្គដែលគង់នៅវត្តប្រជុំនទី ហៅវត្តក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
“រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩” លោកជំទាវអគ្គលេខាធិការ ប្រគេននៅបណ្ណប្រកាសជំនួយស្មារតីដែលមានសំណួរចម្លើយសម្រាប់ និងបណ្ណប្រកាសផ្សព្វផ្សាយអំពីជំងឺកូវីដ-១៩ និងបានអំពាវនាវដល់ព្រះសង្ឃ គណ:កម្មការអាចារ្យវត្ត សូមចូលរួមអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “ការពារជីវិតបាន យើងមានពេលច្រើនណាស់ ដើម្បីធ្វើបុណ្យបាន បើស្លាប់ដោយសារកូវីដ-១៩ យើងគ្មានឱកាសធ្វើបុណ្យបានទេ”។
ទេយ្យទានរួមមាន អង្ករ ១តោន មី ២០កេស ត្រីខ ២កេស ទឹកស៊ីអ៊ីវ ១០ឡូ ទឹកត្រី ១០ឡូ ទឹកក្រូច ១០កេស ទឹកត្រឡាច ៥កេស ទឹកគូលែន ៥កេស ទឹកសណ្តែក ៥កេស ទឹកបរិសុទ្ធ ១០កេស ទឹកដោះគោខាប់ ២កេស អូវ៉ាន់ទីន ២កេស ស្ករស ១០គីឡូក្រាម តែ ៥គីឡូក្រាម មៀនកំប៉ុង ២កេស ត្រីងៀត ១០គីឡូក្រាម សាច់ក្រក ១០គីឡូក្រាម នំអន្សម ១កន្រក់ ម៉ាស១កេស បណ្ណប្រកាសផ្សព្វផ្សាយពីជំងឺកូវីដ-១៩មួយចំនួន និងបច្ច័យ ១០ ០០០ ០០០រៀល។
គួរបញ្ជាក់ថា ព្រះចៅអធិការវត្ត ប្រគេនសាដក១ បច្ច័យ ២ ០០០ ០០០រៀល និងព្រះសង្ឃ ៤អង្គទៀត ដោយ ១អង្គៗ ប្រគេនសាដក១ បច្ច័យ ២០០ ០០០រៀល៕ អរគុណសន្តិភាព