លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញជាអធិបតី បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅក្នុងខេត្តមណ្ឌលគីរី
ខេត្តមណ្ឌលគីរី៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង នៅក្នុងខេត្តមណ្ឌលគីរី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាល ខេត្តមណ្ឌលគិរី ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្ត ៕ អរគុណសន្តិភាព