ពិធីចែកអំណោយជាគ្រឿងបរិភោគដល់មណ្ឌលកុមារកំព្រា (បុរីកុមារខេត្តកែប) ក្រោមអធិបតីភាព លោកមេធាវី បណ្ឌិត ថោង យ៉ាវ៉ាន់
ខេត្តកែប៖ នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកមេធាវី បណ្ឌិត ថោង យ៉ាវ៉ាន់ បានអញ្ជើញចូលរួមជាគណ:ធិបតី ក្នុងកម្មពិធីចែកអំណោយជាគ្រឿងបរិភោគដល់កុមារកំព្រាក្នុងបុរីកុមារខេត្តកែប ដោយការគោរពតាមអនុសាស្ត្ររាជរដ្ថាភិបាលគឺសម្តេចដេជោហ៊ុនសែននិងថ្នាក់ដឹកនាំខេត្តគឺលោកអភិបាលខេត្តកែប ៣កុំ ៣ការពាកូវីដ ការចែកអំណោយជាគ្រឿងបរិភោគ១ពេលនេះធ្វើឡើងដោយគ្រាន់តែយកម្ហូបនំចំណីនិងភេសជ្ជ:មកដាក់នៅមុខខ្លោងទ្វាមណ្ឌល ហើយក្មេងៗនិងគណ:គ្រប់គ្រងជាអ្នកចេញមកយកចូលទៅក្នុងមណ្ឌលទទួលទានដោយខ្លួនឯង ។ មណ្ឌលនេះមានអាយុកាលជាច្រើនសឹបឆ្នាំមកហើយ ឈរចាំទទួលរាល់ការលំបាកចំពោះក្មេងៗដែលបាត់បង់ឪពុកម្តាយ គ្មានទីពឹងអាស្រ័យ ។ ក្នុងថ្ងៃនេះផងដែរ ដោយក្តីនឹករលឹករបស់សប្បុរសជនម្នាក់ដែលធ្លាប់ស្នាក់អាស្រ័យក្នុងមណ្ឌលកុមារនេះកាលជាង២០ឆ្នាំមុន គឺ លោកស្រី ស៊ីន ដារីន លោកស្រីជាអ្នកផ្តើមគំនិតស្វែងរកសប្បុរសជន ស្វែងរកជនដែលមានចិត្តសប្បុរសដើម្បីផ្តល់ជាថវិកាទិញគ្រឿងបរិភោគចែកក្មេងកំព្រាទទួលទាន១ពេលអោយឆ្ងាញ់ក្នុងរដូវបុណ្យភ្ជុំ ។
លោកមេធាវី បណ្ឌិត ថោង យ៉ាវ៉ាន់ ក៏បានប្រាប់អង្គភាពសារព័ត៌មានទូរទស្សន៍អនឡាញ TNM ថា កាលឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ២០១០ លោកគឺជាប្រធានមន្ទីរសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទាខេត្តកែប ។ ជារៀងរាល់ឆ្នាំលោកតែងតែរៀបចំពិធីចុះសួរសុខទុក្ខកុមារក្នុងមណ្ឌលជានិច្ច ទាំងបុណ្យចូលឆ្នាំប្រពៃណីខ្មែរនិងបុណ្យភ្ជុំបិណ្ឌ ក្នុងកំឡុងឆ្នាំខាងលើមណ្ឌលកុមារនេះឋិតនៅក្រោមការគ្រប់គ្រងផ្គត់ផ្គង់ពីមន្ទីរនិងក្រសួងសង្គមកិច្ច លោកបានអោយដឹងទៀតថា អតីតក្មេងដែលរស់នៅក្នុងមណ្ឌលនេះជាច្រើនជំនាន់ ខ្លះមានគ្រួសារក៏បានចាកចេញទៅរស់នៅក្រៅប្រទេស ដូចជាលោកស្រី ស៊ីន ដារីន ជាដើម ខ្លះក៏បានទទួលការងាល្អៗនៅក្នុងស្រុក ខ្លះក៏ក្លាយជាអ្នកដឹកនាំក្នុងជួររាជរដ្ឋាភិបាល ជាមន្ត្រីរាជកានៅក្នុងក្រសួងផ្សេងៗ ដើម្បីបំរើប្រជាពលរដ្ឋកម្ពុជា ការចែកអំណោយជាអាហារ១ពេលនេះផងដែរ គឺបានមកពី លោកស្រី ស៊ីន ដារីន ដែលជាអតីតក្មេងកំព្រាធ្លាប់រស់នៅមណ្ឌលកុមារកំព្រាខេត្តកែបកាលជាង២០ឆ្នាំមុន លោកស្រីបានស្វែងរកសប្បុរសជនអោយជួយឧបត្ថម្ភតាមរយ:លោកស្រី ដើម្បីទិញគ្រឿងបរិភោគ ក្នុងនោះគឺ លោកជំទាវ នួន ស៊ុន្ទរី ហៅស្រីអូន ជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ បានឧបត្ថម្ភជ្រូកកណ្តុលអាំង៤ក្បាល គិតជាថវិកាស្មើនិង $600 និងលោកស្រី យ៉ាង ដានី ជាថៅកែជ្រូកកណ្តុរអាំងខេត្តកំពត បានបន្ថែមមី៥កេះ និងលោកមេធាវី បណ្ឌិត ថោង យ៉ាវ៉ាន់ លោកក៏បានឧបត្ថម្ភ នូវភេសជ្ជ: ចំនួន ៣កេះ ទឹកសុទ្ធ៦យួរ លោក សែម បូរ៉ា អគ្គនាយកសារព័ត៌មាន TNM ក៏បានឧបត្ថម្ភ(ទឹកស្ព្រីងប្រូវីដា) ចំនួន៣កេះផងដែរ ដើម្បីចែកអោយក្មេងៗ លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងបុរីកុមារកំព្រាខេត្តកែប ទទួលទានអោយឆ្ងាញ់១ពេលក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។