ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើអនុក្រឹត្យស្តីពីការអនុវត្តច្បាប់គ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ផ្នែកដោនស្ទ្រីម តាមប្រព័ន្ធវីដេអូពីចម្ងាយ
ភ្នំពេញ៖ ថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការ ក្រសួង ឯកឧត្តម ប៊ុន សុផាត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ ក្រុមការងារជំនាញក្រសួងចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើអនុក្រឹត្យស្តីពីការអនុវត្តច្បាប់គ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ផ្នែកដោនស្ទ្រីម តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយមានការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូពី ចម្ងាយពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងប្រមូលមតិយោបល់ ក៏ដូចជាធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដែល បានចូលរួម ដើម្បីកែសម្រួល និងធ្វើឱ្យប្រសើរឡើងនូវខ្លឹមសារនៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់គ្រប់គ្រង ប្រេងកាត និងផលិតផលប្រេងកាត ផ្នែកដោនស្ទ្រីម និងធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព។
គួរកត់សម្គាល់ថា៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់គ្រប់គ្រងប្រេងកាត និងផលិតផលប្រេង កាត ផ្នែកដោនស្ទ្រីម រៀបចំឡើងដើម្បីកំណត់សមត្ថកិច្ច និងវិធាននៃការគ្រប់គ្រងសកម្មភាព ផ្នែក ដោនស្ទ្រីម ឱ្យស្របតាមច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនៅកម្ពុជា៕ អរគុណសន្តិភាព