លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារ នាំយកថវិកា គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ប្រគល់ជូន សន្តិសុខ ប៉ូលីស និងអ្នកអនាម័យដែលមានជីវភាពខ្វះខាតចំនួន ២៧នាក់
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង នៅទីស្តីការក្រសួងបរិស្ថាន ជាន់ផ្ទាល់ដី(ជាន់G) ក្រុមការងារសមាគមន៍នារីក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារ អមដោយលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ តំណាងក្រុមការងារយុវជនក្រសួង លោកជំទាវ ងិន លីណា អគ្គលេខាធិការរង និងជាអនុប្រធានក្រុមការងារ លោក ទេស សំណាង អគ្គនាយករង និងសមាជិក សមាជិកានៃក្រុមការងារ បាននាំយកថវិកា គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ប្រគល់ជូន សន្តិសុខ ប៉ូលីស និងអ្នកអនាម័យដែលមានជីវភាពខ្វះខាតចំនួន ២៧នាក់។
ក្នុងនោះ ម្នាក់ៗទទួលបានថវិកាចំនួន ២០០ ០០០រៀល(ម្ភៃម៉ឺនរៀលគត់) អង្ករចំនួន ២៥គីឡូក្រាម ត្រីខចំនួន ១២កំប៉ុង មីចំនួន១កេស និងភេសជ្ជៈ(ទឹកសុទ្ធ១កេស និងទឹកក្រូច១កេស)។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវប្រធានក្រុមការងារក៏បានសួរសុខទុក្ខដល់សន្តិសុខ ប៉ូលីស និងអ្នកអនាម័យ និងបានពាំនាំនូវអនុសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានគិតគូយកចិត្តទុកដាក់ពីសុខទុក្ខ សុខមាលភាព ជីវភាពរស់នៅ និងឱកាសការងារ សម្រាប់មន្រ្តីរាជការដែលជួបការខ្វះខាត ដែលទង្វើនេះបានឆ្លើយតបទៅនឹងគោលនយោបាយគាំពារមន្រ្តីរាជការរបស់ក្រសួងបរិស្ថាន។
ទន្ទឹមនេះ សន្តិសុខ ប៉ូលីស និងអ្នកអនាម័យ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលដល់ ឯកឧត្តមរដ្ឋមន្រ្តី ដែលតែងតែគិតគូពីសុខទុក្ខរបស់ពួកគាត់មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ជាកិច្ចបញ្ចប់ លោកជំទាវក៏បានផ្តាំផ្ញើដល់សន្តិសុខ ប៉ូលីស និងអ្នកអនាម័យត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ក្នុងពេលជួបវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តវិធានការសុខាភិបាល«៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនឱ្យបានគ្រប់ៗគ្នា៕ អរគុណសន្តិភាព