អភិបាលខេត្តបន្ទាយមានជ័យ ចុះផ្តល់ស្បៀងជាអំណោយដ៍ថ្លៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត


ខេត្តបន្ទាយមានជ័យ​៖ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយ​មានជ័យ តំណាងឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ង៉ែត ចាន់ថុន ឯកឧត្តម លោក មេបញ្ជាការ កងកម្លាំងទាំង៣ អាជ្ញាធរក្រុង/ស្រុក ក្រុមការងារ បានអញ្ជើញចុះផ្តល់អំណោយគ្រឿងបរិភោគជាឃីតមួយគ្រួសារ ១កញ្ចប់ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ​ព្រឹទ្ធិបណ្ឌិត សម្រាប់ប្រជាពលរដ្ឋឡើងមកទួលសុវត្ថិភាព ចំនួន ១១៩០ គ្រួសារ នៅ០៦ទីតាំង នៅសង្កាត់ទឹកថ្លា សង្កាត់អូរអំបិល សង្កាត់កោះពងសត្វ សង្កាត់ព្រះពន្លា ក្នុងក្រុងសិរីសោភ័ណ និងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត តំណាងឲ្យ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិ​ការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តំណាងឲ្យប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក។


ឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅខេត្តបន្ទាយមានជ័យមាន ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះជួយខេត្ត ក៍ដូចអាជ្ញាជរខេត្ត យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀង​ហូប​ចុកនោះឡើយ ទោះបីជាជួបបញ្ហាកូវីដ១៩ គ្រោះធម្មជាតិផ្សេងៗដូចខ្យល់កន្តាក់ និងគ្រោះទឹកជំនន់នេះជាដើមនេះ។


ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៍បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា អនុវន្តនូវវិធានការ ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង