ក្នុងការចូលរួមនៅក្នុងកិច្ចព្រមព្រៀង CPTPP ប្រទេសកូរ៉េខាងត្បូងកំពុងធ្វើការពិចារណា
បរទេស៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ក្រសួងពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួនកំពុងពិនិត្យមើលឡើងវិញនូវការចូលរួមនៅក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ស្របតាមគោលដៅរបស់ខ្លួនក្នុងការដើរតួនាទីឈានមុខគេក្នុងវិស័យពាណិជ្ជកម្មនៅក្នុងតំបន់។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង លោក Yeo Han-koo បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយក្រុមអ្នកជំនាញពាណិជ្ជកម្មក្នុងស្រុកថា ប្រទេសកូរ៉េខាងត្បូងត្រូវបានចាត់ទុកថាជាដៃគូដ៏ល្អសម្រាប់កិច្ចព្រមព្រៀង CPTPP ទាក់ទងនឹងការប្រកួតប្រជែងនៅក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា។
កិច្ចព្រមព្រៀង CPTPP គឺជាកំណែថ្មីនៃការចរចាឡើងវិញនៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលដឹកនាំដោយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកអតីតប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ប៉ុន្តែវាត្រូវបានបោះបង់ចោលដោយអ្នកស្នងតំណែងដែលជាអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។
បច្ចុប្បន្នមានប្រទេសចំនួន ១១ ដែលរួមមានទាំងប្រទេសជប៉ុនផងដែរដែលកំពុងចូលរួមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះ៕ by AKP