សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផ្ញើលិខិតជូន ឯកឧត្តម លី ចាន់ស៊ូ ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផ្ញើលិខិតជូន ឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនេះ សម្តេចបានកោតសរសើរចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុនិស្តចិន ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងបានជម្នះឧបសគ្គជាច្រើន ក្នុងការដឹកនាំប្រទេសសម្រេចបាននូវការឯកភាព ភាពសុខុដុមរមនា និងវិបុលភាព រហូតបានក្លាយទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី១នៅក្នុងតំបន់ និងលេខ២នៅលើពិភពលោក។
សម្តេចមានជំនឿថា សភាប្រជាជនទូទាំងប្រទេស រដ្ឋាភិបាល និងប្រជាជនចិន នឹងសម្រេចបាននូវគោលដៅ១០០ឆ្នាំ ទី២ របស់បក្សកុម្មុនិស្តចិន ក្នុងការកសាងប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខុដុមរមនា នៅក្នុងឆ្នាំ២០៤៩ ៕ អរគុណសន្តិភាព



