ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១

ខេត្តព្រះសីហនុ៖ នៅថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ជូនដល់អ្នកផ្ទុកមេរោគអេដស៍ ចំនួន ៣០នាក់ ស្ថិតនៅមណ្ឌល៥ (សាលាដុន​បូស្កូរ) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នាឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្តព្រះសីហនុ បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរ ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី -ប៉ាស៊ីហ្វិកឆ្លើយយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ជូនចំពោះបងប្អូនអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ហើយទន្ទឹមនឹងនេះ ផងដែរ ឯកឧត្តម គួច ចំរើន បានសង្កេត មើលឃើញថាស្ថានភាពរបស់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះមានសុខភាពល្អប្រសើរ ដោយក្នុងចំណុចនេះ ក្នុងនាមឯកឧត្តមប្រធានគណៈកម្មការសាខាកាកបាទក្រហម ខេត្តព្រះសីហនុ មានចិត្តសប្បាយរីករាយ ដែលបងប្អូនប្រជាពលរដ្ឋយល់ដឹង ទាក់ទងនឹងបញ្ហាជំងឺមេរោគអេដស៍នេះ ហើយបានថែទាំសុខភាពរបស់បងប្អូនបានល្អប្រសើរ។
ឯកឧត្តម គួច ចំរើន បានសូមឱ្យបងប្អូនដែលមានផ្ទុកមេរោគអេដស៍ ត្រូវថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានរឹងមាំល្អ ក្នុងនោះថ្នាក់ដឹកនាំរបស់យើងមានសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំខេត្ត រួមទាំងសាខាកាកបាទក្រហមខេត្តព្រះសីហនុ ជាពិសេសក្រុមគ្រូពេទ្យរបស់យើងបានឈរនៅចាំគាំទ្របងប្អូនគ្រប់ពេលវេលា និងគ្រប់រាល់បញ្ហា។
ជាមួយគ្នានោះផងដែរឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមកម្មវិធីក្នុងថ្ងៃនេះសូមទៅធ្វើការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រមទាំងជួយបន្ត ផ្សព្វផ្សាយដល់ក្រុមគ្រួសារ មិត្តភក្តិ បងប្អូនបន្ថែមទៀត ឱ្យទៅទទួលការចាក់វ៉ាក់សាំងដើម្បីម្បីចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ និងចូលរួមលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥​ខាងមុខនេះ។
ក្នុងនោះអំណោយក្នុង ម្នាក់ៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ កន្ទេល១ ម៉ាស់ ១ប្រអប់ ឃីត១(ភួយ១ មុង១ សារុង១ ក្រមា១) និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ១០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង